កូរ៉េខាងត្បូង៖ BamBam ដែលត្រូវបានគេស្គាល់ថាជាសមាជិកម្នាក់របស់ GOT7 តែងតែបង្ហាញថាខ្លួនជាអ្នកគាំទ្រដ៏ធំមួយរបស់ តារាស្រី Kim Taeyeon ដែលជាមេក្រុមរបស់ Girls' Generation ជាក្រុមចម្រៀងនារី KPOP ដ៏ល្បីល្បាញមួយ។

BamBam
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Taeyeon 

កន្លងមក BamBam មិនត្រឹមតែស្រលាញ់គោរពរៀមច្បង Taeyeon នោះទេគឺគេថែមទាំងដឹងពីអ្វីគ្រប់យ៉ាងទាក់ទងនឹងនាង ដោយធ្លាប់បានទៅចូលរួមកម្មវិធីសុំហត្ថលេខាពី Taeyeon កាលនៅជាអ្នកហាត់ការផងដែរ សូម្បី Taeyeon ចូលចិត្តអាហារបែបញ៉ាំលេងអ្វីក៏គេដឹង មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏ធ្លាប់ចាប់បានថា BamBam បានដាក់រូប Taeyeon នៅលើផ្ទាំងពីមុខអេក្រង់ Ipad ទៀតផង។

BamBam ជាអ្នកគាំទ្ររបស់ Taeyeon
Taeyeon និង BamBam

យ៉ាងណាមិញ ថ្មីៗនេះ BamBam បានសម្រេចក្ដីស្រមៃដ៏ធំមួយរបស់គេគឺ បានអញ្ជើញ Taeyeon មកកាន់ផ្ទះរបស់ខ្លួន ដែលជាផ្នែកមួយនៃកម្មវិធី "Bam's House" ដោយគេបានបង្ហាញការគាំទ្រក៏ដូចជាការលើកទូលសរសើរ Taeyeon ហើយ BamBam ថែមទាំងបានបញ្ជាក់ថា គោលដៅធំនៃការធ្វើកម្មវិធី "Bam's House" នេះគឺដើម្បី Taeyeon មកចូលរួម ហើយពេលនេះក៏បានសម្រេចដូចបំណង និងបានបញ្ជាក់ថា ការបានចួបមុខនិយាយជាមួយ Taeyeon និងអញ្ជើញនាងមកផ្ទះរបស់គេគឺជាសមិទ្ធផលដ៏ធំមួយក្នុងជីវិតទៀតផង៕  

BamBam និង Taeyeon
Taeyeon និង BamBam
Taeyeon និង BamBam
Taeyeon និង BamBam ក្នុងកម្មវិធី Bam's House
Taeyeon និង BamBam ក្នុងកម្មវិធី Bam's House
Taeyeon និង BamBam ក្នុងកម្មវិធី Bam's House

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]