ហុងកុង៖ តារាសម្ដែងដ៏ល្បីល្បាញ លោក Andy Lau រួមជាមួយនឹងភរិយា និងកូនស្រី បានទៅចូលរួមពិធីបុណ្យសពនៅហុងកុង ដើម្បីនិយាយលាទៅកាន់លោកឪពុករបស់ខ្លួន លោក Liu Le កាលពីថ្ងៃទី ៥ ខែធ្នូ កន្លងទៅនេះ។
តាមរយៈប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្ដែង លោក Andy Lau បានមកដល់ផ្ទះបុណ្យសព នៅម៉ោង ១២ ថ្ងៃត្រង់។ បន្ទាប់មកនៅជិតពេលរសៀលថ្ងៃដដែល ប្រពន្ធរបស់លោក និងកូនស្រី ក៏បានមកដល់ដោយជិះរថយន្ត៧កៅអីពណ៌ស។ ជាមួយគ្នានេះដែរ លោក Andy Lau ក៏បានចេញមកស្វាគមន៍ភរិយា និងកូនៗ ហើយពួកគេទាំងបីនាក់ បានឱនក្បាលទៅកាន់អ្នកសារព័ត៌មាន រួចក៏ឡើងជណ្តើរយន្តទៅកាន់កន្លែងទទួលភ្ញៀវ។
គួរបញ្ជាក់ផងដែរថា ឪពុករបស់ លោក Andy Lau គឺលោក Liu Le បានទទួលមរណភាពនៅថ្ងៃទី ២០ ខែវិច្ឆិកា។ ខណៈដែលពិធីបុណ្យសពនេះ ធ្វើឡើងចាប់ពីម៉ោង ៥ៈ០០ ល្ងាច ដល់ ៩:០០ យប់ សម្រាប់សាច់ញាតិ និងមិត្តភក្តិចូលរួម តែប៉ុណ្ណោះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]