រាជធានីភ្នំពេញ៖ សូមចូលរួមត្រេកអរ! នៅទីបំផុត កម្មវិធីចែករង្វាន់មហាសាលដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមករបស់ក្រុមហ៊ុន foodpanda បានបញ្ចប់ហើយដោយរកឃើញអ្នកឈ្នះរង្វាន់ធំរថយន្ត Toyota Raize 2023 ដ៏ទំនើប ថ្មីសន្លាង ១គ្រឿងបន្ទាប់ពីបានចាប់ផ្ដើមតាំងពីថ្ងៃទី ៨ ខែសីហា រហូតដល់ថ្ងៃទី ៣០ ខែតុលា មក។ អ្នកដែលមានលាភមានជ័យ មហាសំណាង បានទៅលើ លោកស្រីស្រស់សោភាម្នាក់ឈ្មោះ កែវ គីមឡាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកែវ គីមឡាយ បាននិយាយថា នេះគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់ខ្លួនហើយគ្រាន់តែបានដឹងថាឈ្នះភ្លាម គាត់ពិតជាមានអារម្មណ៍រំភើបក្នុងចិត្តជាខ្លាំងពន់ពេក។
«នាងខ្ញុំពិតជាសប្បាយមែនទែនដែលបានឈ្នះរថយន្ត Toyota Raize នេះ។ នៅពេលដែលឃើញការប្រកាសនៅលើផេក foodpanda ហើយ បងប្អូនក៏នៅប្រាប់ថា កុំទាន់អាលអរពេក ប៉ុន្តែឥឡូវ នៅពេលបានទទួលផ្ទាល់ ពិតជាប្រាកដថាឈ្នះពិតៗមែន»។
កែវ គីមឡាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន foodpanda ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះដល់អតិថិជន។
ពិធីប្រគល់រង្វាន់ធំ រថយន្ត Toyota Raize 2023 និងអ្នកឈ្នះរង្វាន់ធំប្រចាំខែតុលា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ។ តោះមកស្គាល់មុខ និងស្គាល់ឈ្នោះអ្នកមានសំណាងទាំងអស់គ្នា!
o Toyota Raize 2023: កែវ គីមឡាយ
o Yamaha QBIX: សានអ៊ីវ ស៊ីដែត
o iPhone 14 Pro Max: មាន រដ្ឋា
o MacBook Air: បុល ឧត្តម
សូមជម្រាបថា កម្មវិធីឈ្នះរង្វាន់ foodpanda ដ៏ធំប្រចាំឆ្នាំ ចាប់ផ្តើមពីថ្ងៃ ០៨ សីហា ដល់ថ្ងៃ ៣០ តុលា ដោយបានរកឃើញអ្នកឈ្នះសរុបទាំងអស់រហូតដល់ទៅ ២១៧៣ នាក់ឯណោះហើយក៏មិនទាន់ចប់ត្រឹមនេះដែរ ហ្វេនៗទាំងអស់គ្នា! ចាប់ពីថ្ងៃទី ១៥ វិច្ឆិកា ២០២៣ ដល់ថ្ងៃទី០៩ មករា ២០២៤ foodpanda នៅតែចែករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតណា៎សម្រាប់អតិថិជនដែលបានភ្ជាប់គម្រោង pandapro! រង្វាន់នោះគឺការឈ្នះសំបុត្រយន្តហោះកម្រិត business class ទៅកាន់ កោះបាលីសម្រាប់មនុស្សពីរនាក់ ដែលជារង្វាន់ធំ ទូរស័ព្ទ iPhone 15 Pro Max ១គ្រឿងជារៀងរាល់សប្តាហ៍ សរុប ៨គ្រឿង រួមនឹងរង្វាន់ដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ទៀតផង។
រួសរាន់ឡើងៗ! រង្វាន់ធំមហាសាល កំពុងរង់ចាំលោកអ្នកហើយ! នៅចាំអង្កាល់ ឆាប់កុម្ម៉ង់ម្ហូបអាហារ ទំនិញ ឬផលិតផលផ្សេងៗលើ foodpanda វ៉ឺតៗទៅ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនអស្ចារ្យនេះ។ កុម្ម៉ង់កាន់ច្រើន មានឱកាសឈ្នះកាន់តែច្រើន។
ក្រុមហ៊ុន foodpanda បន្តផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យជាច្រើនដល់អតិថិជនរបស់ខ្លួន និងចង់បំពេញតម្រូវការអតិថិជនឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ហើយថ្មីៗនេះក្រុមហ៊ុន បានដាក់ដំណើរកម្មវិធី ការដឹកជញ្ជូនលឿនរហ័ស pandasend ដែលអតិថិជនអាចផ្ញើសម្ភារសំខាន់ៗប្រចាំថ្ងៃរបស់ពួកគេបានដូចជា៖ ឯកសារ គ្រឿងសម្អាង និងអ្វីៗជាច្រើនទៀត។
លើសពីនេះទៀត foodpanda ក៏បានណែនាំកម្មវិធី pandapro ដែលជាសេវាកម្មផ្អែកលើការជាវ (subscription-based service) ដែលអតិថិជនអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូច Pro អញ្ចឹងដែរ ដែលមានដូចជា៖
· ការដឹកជញ្ជូនឥតគិតថ្លៃគ្មានដែនកំណត់
· ការបញ្ចុះតម្លៃបន្ថែមរហូតដល់ 20% លើការដឹកជញ្ជូនអាហារ
· បញ្ចុះតម្លៃ 5% បន្ថែមលើការ Pick up, pandasend និង shops ។
សូមកុំភ្លេច Subscribe កម្មវិធី pandapro ដោយចំណាយត្រឹមតែ 2.99 ដុល្លារប៉ុណ្ណោះក្នុងមួយខែ អ្វីដែលកាន់តែពិសេសប្រើកូដ៖ FREEPRO លោកអ្នកនឹងទទួលបានគម្រោង pandapro មួយខែឥតគិតថ្លៃ ជាមួយ pandapro លោកអ្នកនឹងរីករាយជាមួយនឹងអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសៗជាច្រើនពី foodpanda រួមមាន៖ ការដឹកជញ្ជូនដោយឥតគិតថ្លៃគ្មានដែនកំណត់ និងឈ្នះរង្វាន់ដ៏អស្ចារ្យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]