ឥណ្ឌា៖ ព្យុះស៊ីក្លូន Michaung បានបោកបក់លើឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌាកាលពីរសៀល ថ្ងៃទី៥ ខែធ្នូ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក ជាមួយនឹងរលកខ្ពស់ៗបោកបក់ចូលទីក្រុងឆ្នេរសមុទ្រ ធ្វើឲ្យផ្លូវលិចទឹក និងបានសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់ រួមទាំងកុមារផងដែរ។
ការិយាល័យអាកាសធាតុបាននិយាយថា ព្យុះស៊ីក្លូននេះបានបោកបក់លើរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា ក្បែរទីក្រុង Bapatla ដោយបានបក់បោកជាមួយនឹងកម្លាំងខ្យល់រហូតដល់ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការិយាល័យឧតុនិយមបាននិយាយមុននេះថា ផ្នែកខ្លះនៃរដ្ឋត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ច្រើន ក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ហើយយ៉ាងហោចណាស់មនុស្ស ៨,០០០ នាក់ត្រូវបានជម្លៀសចេញ ជាបន្ទាន់៕
ប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]