កូរ៉េខាងត្បូង៖ ថ្មីៗនេះ សមាជិកក្រុម BTS ទាំង៤នាក់ ដែលបានចុះឈ្មោះទៅបម្រើនៅក្នុងជួរកងទ័ព បានធ្វើការឡាយវីដេអូជាមួយគ្នានិយាយសំណេះសំណាលជាមួយអ្នកគាំទ្រជាលើកចុងក្រោយ មុននឹងខ្លួនចាកចេញទៅឆ្ងាយមួយរយៈធំ។

សមាជិកក្រុម BTS 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះផងដែរ ពួកគេបាននិយាយអំពីរឿងរ៉ាវផ្សេងៗ និយាយលេងសើច និយាយផ្ដែផ្ដាំហ្វេន និង ចុងក្រោយពួកគេទាំង៤រូបដែលមាន RM V Jimin Jungkook បានឱនក្បាល ដើម្បីធ្វើការគោរពលាទៅកាន់អ្នកគាំទ្រទាំងឡាយដែលបានស្រឡាញ់គាំទ្រពួកគេកន្លងជាលើកចុងក្រោយមុននឹងចាកចេញបាត់មុខពីសិល្បៈមួយរយៈ។

RM V Jimin Jungkook

លើសពីនោះ ពួកគេបានឱនជំរាបលាអ្នកគាំទ្រ ម្ដងម្នាក់ៗ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រកាន់តែមានអារម្មណ៍ក្ដុកក្ដួល ពិសេសនៅពេល RM លើកដៃគោរពដូចជាទាហ៊ាន។ គួរបញ្ជាក់ឲ្យដឹងដែរថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការចូលជួរធ្វើជាទាហ៊ានបម្រើជាតិ ដែលវាជាកាតព្វកិច្ចជនជាតិកូរ៉េគ្រប់រូបដែលខកខានមិនបាន។

RM V Jimin Jungkook

ជាពិសេស RM V Jungkook បានកាត់សក់ពួកគេរួចរាល់អស់ហើយ នៅឡើយតែ Jimin។ មិនតែប៉ុណ្ណោះ សមាជិក៣នាក់ទៀត ដែលមាន Jin Suga និង J-hope បានរងចាំពួកគេនៅក្នុងជួរទាហ៊ាន ដែលពួកគេអាចនឹងជួបជុំគ្នានៅក្នុងជួរកងទ័ពក៏ថាបាន៕

RM V Jimin Jungkook

ប្រភព៖ HYPE LOVER

RM
Jimin
v
Jungkook
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]