កម្សាន្ត៖ ថ្មីៗនេះ សមាជិកក្រុម BTS ៤នាក់ បានធ្វើការឡាយវីដេអូសំណេះសំណាលជាមួយនឹងអ្នកគាំទ្រជាការលាចុងក្រោយមុននឹងពួកគេត្រូវដល់ថ្ងៃចូលបម្រើជួរកងទ័ព។ មិនតែប៉ុណ្ណោះ RM V Jimin និង Jungkook បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចាកចេញនេះ។

RM V Jimin និង Jungkook 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ ពួកគេបានផ្ដាំ និង សំណូមពរកុំឲ្យអ្នកគាំទ្រទៅជូនដំណើរដល់កន្លែងនោះទេ ពួកគេសុំចាកចេញទៅដោយស្ងប់ស្ងាត់បំផុត ថែមទាំងបានលុតជង្គង់សុំទៀតផង។ លើសពីនោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រក្ដុក្ដួលជាងគេគឺនៅពេលដែល សមាជិកនីមួយៗនិយាយលាម្ដងម្នាក់ៗនៅចុងបញ្ចប់។

RM V Jimin និង Jungkook 

ជាពិសេស នៅពេលលាដល់ V ក៏បានបក់ដៃហៅ Jungkook មក ប៉ុន្ដែសមាជិកពៅរូបនេះ បានរត់កាត់កាមេរ៉ាយ៉ាងលឿនដូចរន្ទះ ព្រោះតែខ្លួនបានកោរសក់អស់ទៅហើយ និងមិនចង់ឲ្យអ្នកគាំទ្រមើលឃើញច្បាស់នោះទេ ប៉ុន្ដែវាក៏ក្លាយជាសកម្មភាពគួរឲ្យអស់សំណើច ឃើញហើយទប់សំណើចមិនបាន។

RM V Jimin និង Jungkook 

បើទោះបីជា Jungkook​ រត់កាត់មុខលឿនប៉ុណ្ណា ក៏នៅតែចាញ់អ្នកគាំទ្រដែរ ពួកគេបានចុចស្កុបហើយទាញយករូបលោក ដែលគ្មានសក់ឲ្យទាល់តែបាន ទោះមិនឃើញច្បាស់តែយ៉ាងណាក៏បានឃើញដែរ។

ប្រភព៖ BTS Noona ㅠ ㅠ

RM
Jimin
V
v និង Jungkook
Jungkook
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]