បរទេស៖ ថ្មីៗនេះ តារាសម្តែងស្រី Angelina Jolie បានបង្ហើបប្រាប់ថា នាងចង់ចាកចេញពីហូលីវូដ ទៅរស់នៅកន្លែងមួយ ដូចប្រទេសកម្ពុជា បន្ទាប់ពី បញ្ចប់ជម្លោះលែងលះជាមួយនឹងអតីតស្វាមី លោក Brad Pitt ។
ក្នុងនោះដែរ តាមរយៈប្រភពព័ត៌មាន តារាសម្ដែងស្រី Angelina Jolie បានបង្ហាញពីផែនការរបស់នាង ក្នុងការចាកចេញពីទីក្រុង Los Angeles នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី WSJ ដែលបានចេញផ្សាយនៅថ្ងៃទី ៥ ខែធ្នូ ហើយតារាស្រីរូបនេះ បាននិយាយថា នាងចង់ចាកចេញពីទីក្រុង Los Angeles ហើយចំណាយពេលនៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែង ដែលនាងបានសម្តែងក្នុងរឿង«Lara Croft: Tomb Raider» និងបានចិញ្ចឹមកូនប្រុស Maddox ។
តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Angelina មិនអាចផ្លាស់ទីទៅទីកន្លែងណាមួយ ដែលនាងចង់រស់នៅបានឡើយ ដោយសារតែនាងនៅតែស្ថិតក្នុងជម្លោះលែងលះ ជាមួយអតីតស្វាមី លោក Brad Pitt ខណៈដែល តារាស្រីរូបនេះ ក៏បានពន្យល់ថា នោះគឺជាផ្នែកនៃអ្វីដែលអាចនឹងកើតឡើងបន្ទាប់ពីការលែងលះ។ ហើយនាងក៏មិនទាន់អាចរៀបចំទីកន្លែង ដែលត្រូវធ្វើដំណើរដោយសេរីបានទេ ប៉ុន្តែនាងនឹងផ្លាស់ទី នៅពេលណាមួយ ដែលនាងអាចធ្វើបាន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]