កូរ៉េខាងត្បូង៖ ថ្វីត្បិត Sandara Park មិនបានសម្ដែងលើឆាកតន្ត្រីញឹកញាប់ដូចកាលនៅរួមក្រុម 2NE1 ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែល្បីរន្ទឺ ដោយសារតែសម្រស់ដ៏ចែងចាំងសាច់ចាំមិនចេះចាស់របស់នាង និងទេពកោសល្យសិល្បៈចម្រុះ។
មកទល់ពេលនេះ Sandara មានអាយុដល់ទៅ៣៩ឆ្នាំហើយ ប៉ុន្តែបើមើលពីរាងរៅរបស់នាងវិញ គឺមានស្បែកសភ្លឺរលោង មិនមានត្រង់ណាមានស្នាមជ្រួញអីបន្តិច។
យ៉ាងណាមិញថ្មីៗមកនេះ អ្នកគាំទ្រចាប់ផ្ដើមមានការព្រួយបារម្ភនៅពេលឃើញភាពស្គមស្គាំងរបស់តារាស្រីរូបនេះ ពេលឡើងសម្ដែងលើឆាក ដោយអាចមើលឃើញឆ្អឹងជំនីរបស់នាងតែម្ដង។
ជាងនេះទៅទៀត ពេលចូលរួមធ្វើជាភ្ញៀវក្នុងកម្មវិធី Strong Heart គឺ Sandara និងពិធីករបានជជែកគ្នាពីរបបអាហារក៏ដូចជាចំណង់នៃការទទួលទានអាហារ ដោយ រូបនាងផ្ទាល់បានសារភាពថា ការពិតទៅនាងមានទម្ងន់តែ ៣៨គីឡូតែប៉ុណ្ណោះ។
Sandara ក៏បានបន្ថែមទៀតណា គីឡូដែលនាងឡើងខ្ពស់បំផុតគឺត្រឹម៤៦គីឡូ ហើយកាលណោះជាងរៀបចំសម្លៀកបំពាក់របស់នាងថែមទាំងបានសុំឲ្យនាងបញ្ចុះ២គីឡូថែមទៀតផង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]