កម្សាន្ត៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមដ៏ល្បីល្បាញ ដែលគេស្គាល់ថាជា ស្ដេច ហ្គេម បានធ្វើឲ្យអ្នកគាំទ្ររបស់តារា K-Pop ក្រុម BTS ផ្ទុះកំហឹង បន្ទាប់ពីលោកបានបង្ហោះរូបភាព​ ព្រមជាមួយនឹងសារយ៉ាងខ្លីក្នុងន័យចង់លេងសើចបន្ដិច ចង់ជេរប្រមាថបន្ដិច។

ស្ដេច ហ្គេម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងការបង្ហោះនោះ ស្ដេច ហ្គេម បានសរសេរថា មកដល់កូរ៉េហើយ តិចទៀតទៅជួប BT អ.ា.ច.ម៍ ដែលធ្វើឲ្យអ្នកគាំទ្រ BTS នៅក្នុងបណ្ដាញសង្គមស្រុកខ្មែរ ទ្រាំមិនបាននាំគ្នាដាក់ម្នាក់មួយម៉ាត់ៗ បកទៅកាន់លោកនៅក្នុងខមិនគ្រប់ៗគ្នា ដែលថា នៅសុខៗ មិនដឹងជា ពូ ចេញមកពីណា បានជាមកនិយាយពី BTS បែបនេះ។

ស្ដេច ហ្គេម

មិនយូរប៉ុន្មានបន្ទាប់ពីទទួលរងការវាយប្រហារពីសំណាក់អ្នកលេងបណ្ដាញសង្គមច្រើនពេក បុគ្គលរូបនេះ ក៏បានផ្លាស់ប្ដូរខេបសិនទៅជា ( Edit Caption) មកដល់ កូរ៉េសុទ្ធហើយ ខ្ញុំស្រលាញ់ BTS ណាស់។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏គេនៅតែឃើញថា ខេបសិននេះ ក្នុងន័យឌឺទៅកាន់អ្នកគាំទ្រដ៏ដែល។

ស្ដេច ហ្គេម

លើសពីនោះ លោកក៏បានបង្ហោះសារដៀលទៅកាន់អ្នកដែលខមិនវាយប្រហារលោកបែបនេះផងដែរថា "ក្មេងៗ មួយថ្ងៃៗ អត់ព្រមខំរៀនទេ? តើអោយប្រទេសយើងសង្ឃឹម ថាអាចមានធនធានមនុស្សដែលមានចំណេះដឹង ខ្ពង់ខ្ពស់ពិតប្រាកដទៅកើតទៅ. បើគ្រាន់តែ ប៉ះពាល់ អាយដួយ ជាមួយនឹងពាក្យ អត់បានការមួយឃ្លាសោះ

ស្ដេច ហ្គេម

សូមអោយ ប្អូនៗ កូន ក្មួយ ទាំងអស់គ្នា ជួយប្រឹងរៀនសូត្រ អោយបានដូចការឈឺឆ្អាលរបស់ អាយដួយ របស់អូនៗ កូន ក្មួយ នោះប្រទេសកម្ពុជានឹងរីកចំរើនជាងនេះកាន់តែខ្លាំងទៀត សូមអរគុណ។"

ដោយឡែក ពាក្យសារទាំងនេះ បែរជាមើលទៅហាក់ដូចជាលោកកំពុងតែថាស្ដីឲ្យខ្លួនទៅវិញ ដោយមានអ្នកលេងបណ្ដាញសង្គមចូលទៅសរសេរខមិនតៗគ្នា៕

ប្រភព៖ SDACH GAME ស្តេច ហ្គេម

BTS
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]