រាជធានីភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣៖ ក្នុងឱកាសបុណ្យណូអែលក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍អតិថិជនទាំងអស់ជាមួយនឹងមុខម្ហូបសុភមង្គល ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ស្រស់ស្អាត និងការបញ្ចុះតម្លៃដ៏ច្រើន។ សូមនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទៅរីករាយនិងទទួលយកការផ្តល់ជូនទាំងនេះពេញមួយខែធ្នូនៅណាហ្គាវើលដ៍!

ណាហ្គាវើលដ៍ ត្រៀមខ្លួនស្វាគមន៍ពុកម៉ែបងប្អូនជាមួយការតុបតែងដោយអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការតុបតែងលម្អដ៏ស្អាតប្លែកអមជាមួយបរិយាកាសដ៏មនោរម្យ តុក្កតារូបលោកតាណូអែល និងតុក្កតារូបខ្ញី រង់ចាំស្វាគមន៍ពុកម៉ែបងប្អូននៅច្រកចូលណាហ្គាវើលដ៍ទាំងពីរដែលពុកម៉ែបងប្អូនអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយ៍ និងបង្ហោះក្នុងបណ្តាញសង្គមផងដែរ។

រីករាយជាមួយការទទួលទានម្ហូបឈុតពិសេសបែបអាស៊ី និងអឺរ៉ុបជាមួយមនុស្សជាទីស្រឡាញ់ក្នុងឱកាសបុណ្យណូអែលនៅណាហ្គាវើលដ៍

ធ្វើដំណើរទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ពុកម៉ែបងប្អូនអាចថតរូបដ៏ទាក់ទាញជាមួយអំពូលភ្លើងចម្រុះពណ៌ដែលបំភ្លឺរៀងរាល់រាត្រីពីម៉ោង ៥:៤៥ ល្ងាចដល់ម៉ោង ២ ទៀបភ្លឺរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនអាចថតរូបជាមួយដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រ និងរូបសំណាកមនុស្សព្រិលទឹកកក ក្តាន់ ស្ករគ្រាប់ ផ្កាយ និងរូបដ៏ស្អាតប្លែកជាច្រើនទៀត។

ប៊ុហ្វេថ្ងៃត្រង់ និងប៊ុហ្វេពេលល្ងាចបែបណូអែលសម្រាប់គ្រប់គ្នា​។ រីករាយតាមចិត្ត!

នៅថ្ងៃទី២៤ និង ២៥ ធ្នូ ណាហ្គាវើលដ៍ មានម្ហូបឈុតណូអែលបែបបារាំងនៅភោជនីយដ្ឋានបារាំង Le Gourmet ម្នាក់ ២៧២.០០០ រៀល និងប៊ុហ្វេបែបណូអែលនៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ ១៤០.០០០ រៀល។ សម្រាប់អាហារប៊ុហ្វេពេលល្ងាចបែបចិន មានបម្រើជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែលមានម្ហូបឈុតពិសេស ម្នាក់ចាប់ពី ២៧២.០០០ រៀល ឬម្ហូបឈុតបែបជប៉ុននៅភោជនីយដ្ឋានជប៉ុន Teppanyaki ម្នាក់ ៧២០.០០០ រៀល។ ប្រសិនបើអតិថិជនចង់ពិសាអាហារប៊ុហ្វេឥតកំណត់ សូមរីករាយនៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ ១២៨.០០០ រៀល។ សូមណែនាំឱ្យកក់តុទុកជាមុននៅថ្ងៃនេះដោយទាក់ទងទៅកាន់លេខទូរសព្ទ ០១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល [email protected]

បង្កើនភាពផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ដោយជាវនំ និងបង្អែមណូអែលសម្រាប់ពួកគាត់

ប្រសិនបើពុកម៉ែបងប្អូនចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ផ្តល់ជូនជម្រើសពិសេស ដូចជា មាន់ទួគីខ្វៃ សាច់ហ៊ែមលាបស្ករត្នោតជាមួយម៉ាស្តាត និងសាច់ឆ្អឹងជំនីគោ តម្លៃចាប់ពី ៥៥២.០០០ រៀលបូករួមនឹងទឹកជ្រលក់តាមចំណូលចិត្ត។ ណាហ្គាវើលដ៍ ក៏មានសាច់ខ្វៃបែបចិនច្រើនជម្រើសផងដែរ រួមមាន ទាខ្វៃ កូនជ្រូកខ្វៃជាមួយទឹកជ្រលក់ហយស៊ីន តម្លៃចាប់ពី ១១២.០០០ រៀល។ សូមណែនាំឱ្យកម្ម៉ង់យ៉ាងហោចណាស់ ២ ថ្ងៃទុកជាមុន។

បង្កើនភាពផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ដោយជាវនំប្រពៃណីណូអែលដុតថ្មីៗរៀងរាល់ថ្ងៃ ដូចជា នំរូបផ្ទះរសជាតិខ្ញី នំខេកណូអែល នំប៉ាណេតូណេ នំស្រួយ នំស្តូឡិន នំផាយ នំរូបគល់ឈើណូអែល និងនំជាច្រើនទៀត តម្លៃចាប់ពី ១២.០០០ រៀលប៉ុណ្ណោះ! នំពិសេសទាំងនេះ មានលក់រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣១ ធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ និងនៅភោជនីយដ្ឋាន Food Pavilion ពីម៉ោង ១១ ព្រឹកដល់ ១២ អធ្រាត្រ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀលបែបណូអែល លោកអ្នកអាចអញ្ជើញទៅរីករាយជាមួយមិត្តភក្តិនៅកន្លែងទទួលភ្ញៀវ Lobby Lounge ដែលមានអាហារសម្រន់ និងនំឈ្ងុយឆ្ងាញ់ដ៏សម្បូរបែបរួមជាមួយការពិសាតែ និងកាហ្វេឥតកំណត់ បម្រើជូនរៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣១ ធ្នូ ម្នាក់ ៨៨.០០០ រៀល។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagagworld.com ឬតាមដានទំព័រ Facebook ឬ Instagram របស់ណាហ្គាវើលដ៍។

សូមអញ្ជើញទៅកម្សាន្ត និងទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលជាមួយគ្នា នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១

លើសពីនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនការសម្តែងសិល្បៈអបអរបុណ្យណូអែលផងដែរ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១! សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ទៅកម្សាន្ត និងទស្សនាការសម្តែងសិល្បៈពិសេសនេះនៅម៉ោង ៦ ល្ងាច ពីរៀងរាល់ថ្ងៃសុក្រដល់អាទិត្យ រហូតដល់ថ្ងៃទី២៥ ធ្នូ និងថ្ងៃបុណ្យណូអែលនៅថ្ងៃចន្ទ។ សូមចូលរួមទស្សនាឱ្យបានគ្រប់ៗគ្នា!

ណាហ្គាវើលដ៍ សូមជូនពរឱ្យពុកម៉ែបងប្អូនទាំងអស់មានពេលវេលាដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ក្នុងឱកាសបុណ្យណូអែល។​

អំពីណាហ្គាវើលដ៍

ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកធំជាងគេក្នុងតំបន់ទន្លេមេគង្គ មានទីតាំងនៅជាប់ចំណុចប្រសព្វនៃទន្លេក្នុងរាជធានីភ្នំពេញ។ អគារសណ្ឋាគារទាំងពីរ មានបន្ទប់ Suite និងបន្ទប់ដែលមានការរចនាទាក់ទាញ និងបំពាក់ដោយបរិក្ខារដ៏ទំនើបដែលផ្តល់ភាពងាយស្រួល និងផាសុកភាពបំផុត។ អតិថិជនអាចទទួលសេវាកម្មដ៏សម្បូរបែបនៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ កន្លែង ការរៀបចំការប្រជុំធំៗឈានមុខគេ ការសម្តែងសិល្បៈផ្ទាល់រៀងរាល់ថ្ងៃ និងសាលមហោស្រព NABA ដែលមាន  ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២។ តភ្ជាប់ណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ គឺណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗជាង ២០០ មុខ៕

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]