កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា អ្នកនាង ទ្រី ដាណា ដែលជាអ្នកជំនួញដ៏ឆ្នើម និង ជាអ្នកមានមុខមាត់នៅក្នុងសង្គម ទើបតែបានរៀបមង្គលការជាមួយនឹងកម្លោះសង្ហាម្នាក់មានឈ្មោះថា រស់ រាជ្ជសាល ដែលជាតារាសម្ដែងម្នាក់ផងដែរ។
ថ្មីៗនេះ កូនកម្លោះ រាជ្ជសាល បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយភរិយាសាច់ចាំ អង្គុយគៀកកើយគ្នាយ៉ាងផ្អែមល្ហែម ពេញមុខពេញមាត់។ ជាមួយគ្នានោះ លោកក៏បានសរសេរខេបសិនយ៉ាងស្វីតថា "គ្រប់ទីកន្លែងគឺមានអូនក្បែរ" ដែលបង្ហាញអំពីក្ដីស្រឡាញ់ដ៏ស្អិតរមួតរបស់អ្នកទាំងពីរ។
នៅក្នុងនោះផងដែរ អ្នកនាង ទ្រី ដាណា ក៏បានចូលទៅខមិនសារភាពថា អូនស្រឡាញ់បង ធ្វើឲ្យមហាជនឃើញហើយនាំគ្នាចង់លើសជាតិស្ករ។ ពិសេស គេនាំគ្នាចូលខមិនសរសើរអ្នកទាំងពីរ អ្នកខ្លះក៏ចង់បានស្នេហាបែបនេះ អ្នកខ្លះក៏ជូនពរឲ្យពួកគេស្រឡាញ់គ្នាផ្អែមល្ហែមបែបនេះរហូតទៅ៕
ប្រភព៖ Ros Reachsal រស់ រាជ្ជសាល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]