កូរ៉េខាងត្បូង៖ ពិតណាស់ នៅប្រទេសកូរ៉េខាងត្បូង យើងឃើញថាមានកម្មវិធីទទួលពានរង្វាន់ជាច្រើនដែលធ្វើឡើង សម្រាប់កោតសរសើរក៏ដូចជាទទួលស្គាល់សមត្ថភាពរបស់ក្រុមចម្រៀងនីមួយៗ ដោយក្នុងនោះមានក្រុមចម្រៀងទាំងនារីនិងបុរសចូលរួមជាហូរហែ។
ជាក់ស្ដែងកាលពីថ្ងៃទី២ ខែធ្នូកន្លងទៅនេះ កម្មវិធី Melon Music Awards ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីសំណាក់ក្រុមចម្រៀងជាច្រើន ក្នុងនោះក៏មានក្រុមចម្រៀងនារីជំនាន់ទី៤ កំពុងទទួលបានការគាំទ្រខ្លាំងគឺ IVE និង aespa ផងដែរ។
ស្រាប់តែ Giselle ដែលជាសមាជិកម្នាក់របស់ aespa បែរជារងការរិះគន់ពីសំណាក់ប្រជាជនកូរ៉េ បន្ទាប់ពីនាងបានបង្ហាញកាយវិការដែលពួកគេគិតថាមិនសមរម្យ ដាក់ក្រុមចម្រៀង IVE នៅពេលពួកគេឡើងទទួលពាននៅលើឆាកក៏ដូចជានិយាយថ្លែងអំណរគុណអ្នកគាំទ្រ។
ក្នុងនោះ Giselle បានស្ងាប ញីភ្នែកខ្លួនឯង និងបានអង្គុយឱបដៃ ព្រមទាំងបានវែកសក់ក៏ដូចជារៀបចំសម្លៀកបំពាក់ខ្លួនឯង អំឡុងពេល IVE កំពុងឡើងទទួលពាន ដែលអ្នកគាំទ្រខ្លះគិតថាវាជាកាយវិការមិនសមរម្យ និងមិនផ្ដល់ការគោរពដល់ IVE សោះ។
យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនបានចេញមុខការពារនាង ដោយបាននិយាយថា នាងប្រហែលជាហត់នឿយខ្លាំងព្រោះមានកាលវិភាគជាប់ៗគ្នាជាច្រើន និងអាចហាត់សមចម្រៀងនិងក្បាច់រាំដល់យប់ជ្រៅ ទើបមានការហត់នឿយបែបនេះ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]