ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ទៅសហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្រុមការងារជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃស្រុកសំរោងសរុបចំនួន ២៣ នាក់ ចុះទៅពិនិត្យចេតិយ និងវត្ថុបុរាណ ដែលស្ថិតនៅទីតាំង០១កន្លែង នៅក្នុងស្រុកសំរោង ខេត្តតាកែវ។

ក្រុមការងារបានពិនិត្យរកឃើញនូវវត្ថុបុរាណចំនួន ៨មុខផ្សេងៗ រួមមានពូថៅថ្មចំនួន ០៣ បំណែកអង្រែចំនួន ០១ កុឡាភាជន៍ចំនួន ០៣ បំណែក និងបល្ល័ង្គធ្វើពីស្ពាន់ចំនួន ០១ ហើយព្រមទាំងបានធ្វើកំណត់ហេតុ និងលិខិតធានារក្សាទុកវត្ថុបុរាណទាំងនោះជាមួយព្រះចៅអធិការវត្តអង្គស៊ូឃ្លាំងមួយរយៈ និងរង់ចាំការពិនិត្យ វាយតម្លៃសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីនាំយកមករក្សាការពារនៅសារមន្ទីរ ទុកជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]