កម្សាន្ត៖ កាលពីយប់មិញនេះ តារាស្រីដ៏ល្បីល្បាញក្នុងបណ្ដាញសង្គម ឡុង ម៉ានីន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជននៅឯមុខព្រះបរមរាជវាំង ត្រង់កន្លែងព្រះអង្គដង្កើ។ បើតាមរយៈវីដេអូដែលមហាជននៅទីនោះថតបាន ព្រមទាំងចែករំលែក បានឲ្យឃើញថា ម៉ានីន បាននាំគ្នា៣នាក់ទៅអុជធូបស្បថស្បែនៅទីនោះ។
បើយោងតាមប្រភពបានឲ្យដឹងថា នារីទាំង៣នាក់ធ្លាប់ជាមិត្តជិតស្និតនឹងគ្នា ហើយដើមហេតុដែលបង្កឲ្យមានជម្លោះនេះគឺមកពីមានភាគីម្ខាងនិយាយចាក់ចុចចង់ឲ្យមិត្តទាំង២នាក់ផ្សេងទៀតឈ្លោះគ្នា។ ជាក់ស្ដែង គេបានឃើញអ្នកទាំង៣នាក់ឡាយវីដេអូនៅក្នុងបណ្ដាញសង្គមតបតគ្នា ក្រោយមកក៏ឈានដល់ការហៅគ្នាទៅស្បថតែម្ដង។
ក្រឡេកទៅមើលវីដេអូដែលមហាជនចែករំលែកក្នុងបណ្ដាញអ៉ិនធើណែតវិញនោះ គឺបានឮពាក្យសម្ដីស្បថស្បែសាហាវៗ ដោយ ម៉ានីន ស្បថហើយបន់ឲ្យព្រះអង្គដង្កើជួយថែរក្សាមនុស្សល្អ និង មនុស្សអាក្រក់ឲ្យទទួលទង្វើដែលខ្លួនបានសាង នៅចំពោះមុខមហាជនរាប់រយនាក់ដែលបានឈរមើល។
ចំណែកឯភាគីដែលត្រូវគេចោទប្រកាន់បានស្បថថាខ្លួនមិនមានបំណងចង់ឈ្លោះជាមួយមិត្តខ្លួននោះទេ ហើយបើសិនជាខ្លួនមានបំណងមែនសូមឲ្យអ្នកតាកាច់ក ប៉ុន្ដែបើខ្លួនពិតជាគ្មានបំណងសូមឲ្យលោកតាកាច់កអ្នកដែលចោទប្រកាន់នោះវិញ នេះមានន័យថាចង់ឲ្យ ម៉ានីន ត្រូវអ្នកតាកាច់៕
ប្រភព៖ RyReachh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]