កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ មានព័ត៌មានដ៏គួរឲ្យហួសចិត្តមួយបានឲ្យដឹងថា Taehyung និង Jennie បានបញ្ចប់ទំនាក់ទំនងស្នេហា ក្រោយពីទាក់ទងគ្នាបានមួយឆ្នាំ ទាំងដែលភាគីទាំងសងខាងមិនដែលបញ្ជាក់ថា ពួកគេពិតជាសង្សារគ្នានោះទេ។

 Jennie និង Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើបីជាយ៉ាងណាក៏ដោយព័ត៌មាននេះ បានធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងទាំងសងខាង មានអារម្មណ៍ភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង ដែលពួកគេទទួលយកមិនបានជាមួយនឹងព័ត៌មានមិនពិត មិនមានប្រភពច្បាស់លាស់មួយនេះនោះទេ តែមានអ្នកខ្លះក៏ជឿព័ត៌មានដែលថា Taehyung និង Jennie លួចជួបគ្នាស្ងាត់ៗផងដែរ។

Taehyung

ដោយឡែក ក្រោយដំណឹងបែកបាក់ស្នេហារបស់តារាកំពូលទាំងពីរផ្សព្វផ្សាយចេញទៅហើយ ធ្វើឲ្យសមីខ្លួន Taehyung ផ្ទាល់ បានបង្ហាញរូបភាពនៅក្នុង Story ដែលជាតម្រុយប្រាប់ទៅដល់អ្នកគាំទ្រ ដោយលោកបានដាក់រូបកូនឆ្កែ ហើយមានសញ្ញាសួរលើក្បាល ដែលមានន័យថា លោកមិនដឹងរឿងអ្វីទាំងអស់។

Jennie

គួររំលឹកវិញផងដែរថា Taehyung ធ្លាប់បាននិយាយប្រាប់អ្នកគាំទ្រខ្លួនឯងញឹកញាប់ហើយថា កុំឲ្យជឿសម្ដីអ្នកដ៏ទៃ បើមានរឿងអ្វីលោកគឺជាអ្នកប្រាប់ខ្លួនឯង ហើយមានរឿងពាក្យចចាមអារាមពីមុន ក៏លោកបានបង្ហាញអារម្មណ៍មិនពេញចិត្តតាមរយៈការដាក់ Story ផងដែរ៕

ប្រភព៖ Thv

Taehyung
Jennie
រូបភាពដែល Taehyung បង្ហាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]