ចិន៖ Zhang Yixing ឬយើងស្គាល់ថា Lay គឺសមាជិក EXO ម្នាក់ ដោយរូបគេបានប្រកាសចាកចេញពី SM Entertainment កាលពីឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីកុងត្រា១០ឆ្នាំបានបញ្ចប់។

 Zhang Yixing (Lay)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អនាគតរបស់ Lay ជាមួយ EXO ពិតជាស្រពេចស្រពិលណាស់ ទោះបីពុំមានការប្រកាសថា រូបគេលែងជាសមាជិក EXO ហើយប៉ុន្តែ Lay បានខកខានបង្ហាញមុខក្នុងក្រុម EXO តាំងពីឆ្នាំ ២០១៦ម៉្លេះ គឺពេល EXO ចេញបទ "Monster" គឺរូបគេមានមុខបង្ហាញនៅក្នុងវីដេអូចម្រៀង MV (បែបកាត់ត) ប៉ុន្តែពុំបានឡើងឆាកតន្ត្រីជាមួយក្រុមទេ។

 Zhang Yixing (Lay) និងសមាជិក EXO 

គេជឿថា មូលហេតុដែល Lay មិនអាចបង្ហាញមុខជាមួយ EXO បានគឺមកពីភាពរកាំរកូសរវាង ចិននិងកូរ៉េខាងត្បូង ទើប Lay ខកខានបានបង្ហាញមុខជាមួយ EXO តាំងពីពេលនោះមក។

 Zhang Yixing (Lay)

យ៉ាងណាមិញ ថ្មីៗនេះ Lay ស្រាប់តែមកបង្ហោះវីដេអូ Tiktok ដែលរូបគេបានរាំបទ "First Snow" របស់ EXO ដែលជា Challenge មួយ សម្រាប់អបអរដល់ព្រិលធ្លាក់ដំបូង ហើយក្នុងវីដេអូ រូបគេបានធ្វើសញ្ញាដៃថា "E-X-O" ផងដែរ។

 Zhang Yixing (Lay) រាំបទ First Snow
 Zhang Yixing (Lay) រាំបទ First Snow

វីដេអូនេះត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ណាស់ និងអ្នកខ្លះទៀតគិតថា Lay ទំនងជាអាចបង្ហាញខ្លួនជាមួយ EXO ឆាប់ៗនេះ ប៉ុន្តែអ្នកគាំទ្រខ្លះទៀតក៏គិតថា Lay គ្រាន់តែរាំរលឹកដល់អនុស្សាវរីយ៍ដែលរូបគេមានជាមួយ EXO ប៉ុណ្ណោះ៕  

បទ Firs Snow
 Zhang Yixing (Lay) រាំបទ First Snow
 Zhang Yixing (Lay) រាំបទ First Snow

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]