ភ្នំពេញ៖ កាលពីថ្ងៃទី 06 ខែធ្នូ ឆ្នាំ2023 កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារ ព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងទីតាំង ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប 2 ឆ្នាំនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមរបស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យ អចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ មិត្តអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនទៀត។
កាលពី 25 ឆ្នាំមុន តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង មួយនេះ ធ្លាប់ជាវាលស្រែល្វឹងល្វើយដែលស្ថិតមួយ នៅជាយនៃទីក្រុងភ្នំពេញ។ ប៉ុន្តែក្នុងរយៈពេលជាង 10 ឆ្នាំក្រោយមក តំបន់នេះបានប្រែក្លាយទៅជាតំបន់ឧស្សាហកម្ម ហើយភាគច្រើនត្រូវគេស្គាល់ថា «តំបន់ដំបូលខៀវ» ដែលសម្បូរទៅដោយរោងចក្រ និងអគារស្នាក់នៅរបស់បុគ្គលិក រោងចក្រនៅក្នុងតំបន់នោះ។
ក្រោយមក ស្របតាមគម្រោងប្លង់មេ និង ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង បានវិវត្តខ្លួនពីតំបន់ឧស្សាហកម្មទៅជាតំបន់ពាណិជ្ជកម្មចម្រុះ ជាមួយហេដ្ឋារចនាសម្ព័ន្ធ ផ្សារទំនើប និងអគារ ពាណិជកម្ម ដែលជាទីតាំងគោលនៃបណ្ដុំសេវាកម្មផ្សេងៗ ដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម និងការ រស់នៅប្រកបដោយភាពទាន់សម័យ ស័ក្តិសមបំផុតសម្រាប់អ្នករស់នៅ។
ដំណាក់កាលអភិវឌ្ឍន៍ដំបូងនៃ ISI PARK វេង ស្រេង រួមមានអគារការិយាល័យប្រណិត ISI Tower ផ្សារទំនើប ខេ ម៉ល ផ្ទះអាជីវកម្ម និងកីឡដ្ឋាន អេ អាយ អេ (AIA Stadium) ដែលជាទឹកដីនៃក្លិបបាល់ទាត់អាយ អេស អាយ ដង្កោ សែនជ័យ។
ថ្លែងក្នុងឱកាសដ៏ពិសេសនេះដែរ លោក កាំង ឡេង ដែលជាអគ្គនាយកនៃ ISI GROUP បានមានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
ដំណាក់កាលដំបូងនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង បាននាំមកនូវការកែប្រែមុខមាត់ថ្មីមួយ នៅក្នុងតំបន់នេះ ដោយមិនត្រឹមតែផ្តល់សោភ័ណភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយលើកកម្ពស់ការរស់ នៅបែបសហគមន៍ដ៏ជិតស្និទ្ធ និងរស់រវើក ផងដែរ។ គម្រោងទាំងអស់នេះ ជាស្នាដៃដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍទីក្រុង ប្រកបដោយគុណភាព។
បច្ចុប្បន្ននេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានបន្តរអនុវត្តយ៉ាងសស្រាក់សស្រាំទៅលើគម្រោង ISI PARK វេង ស្រេង ដំណាក់កាលទី 2 របស់ខ្លួនដោយចាប់ផ្តើមពី គម្រោងផ្ទះអាជីវកម្មចន្ទគីរី ដែលមានសក្តានុពលខ្ពស់ក្នុងការ ពង្រីកអាជីវកម្ម និងឱកាសក្នុងការវិនិយោគដ៏សម្បូរបែបនៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះនេះ។
ទន្ទឹមនឹងគ្នានេះដែរ ដើម្បីបំពេញបន្ថែមនូវតម្រូវការចាំបាច់របស់សហគមន៍នៅក្នុងតំបន់ វេង ស្រេង ISI GROUP និង ក្រុមហ៊ុនអឺបេនលែន ក៏កំពុងតែសិក្សាឱកាសវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗក្នុងការនាំមកជូន នូវផលិតផល និងសេវាកម្មផ្នែកអប់រំ និងសុខាភិបាលបន្ថែមទៀត។
ក្នុងឱកាសនេះ ក្រុមហ៊ុនអីបេនលែន ក៏បានអបអរសាទរខួបគម្រប់ 2 ឆ្នាំរបស់ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជា ផ្សារទំនើបបែបសហគមន៍មានប្រជាប្រិយភាពបំផុតមួយក្នុងតំបន់ វេង ស្រេង។ ជាពិសេស ការថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ម្ចាស់អាជីវកម្មទាំង 36 ដែលកំពុងដំណើរការនៅផ្សារទំនើប ខេ ម៉ល នាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ ផងដែរថា ផ្សារទំនើប ទេ មើល បានបើកទ្វារទទួលស្វាគមន៍អ្នករស់នៅក្នុងតំបន់ វេង ស្រេង ប្រមាណ 500,000 នាក់ និងបម្រើសហគមន៍បុរីប្រមាណជាង 20 បុរីនៅជុំវិញជាមួយនឹងសេវាកម្មផ្សេងៗជាច្រើន និងជាទីតាំងសម្រាប់ការ សម្រាកលម្លែកាយជាមួយការរៀបចំសួនធម្មជាតិប្រកបដោយផាសុកភាពផងដែរ។
លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងនាមជាអ្នក អភិវឌ្ឍគម្រោងអចលទ្រព្យមួយរូបថា៖
លោក កាំង ហុក ក៏បានបន្ថែមទៀតថា៖
កម្មវិធី ISI PARK Media Night បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្នាដៃរបស់ ISI GROUP និង ក្រុមហ៊ុន អឺបេនលែន ក្នុង ពេលកន្លងមក និងការអភិវឌ្ឍថ្មីៗប្រកបដោយអត្ថន័យនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាចក្ខុវិស័យ និងការប្តេជ្ញាចិត្ត របស់ ISI GROUP និងក្រុមហ៊ុន អឺបេនលែន ក្នុងការចូលរួមចំណែកកសាងការរស់នៅប្រសើរជាងមុន។
អំពី ISI GROUP
បានចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ បច្ចុប្បន្ននេះយើង គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុម ហ៊ុនសាជីវកម្មធំៗផ្សេងទៀត ដែលទទួលបានការគោរព និង ជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា ។ជាមួយនឹងបទ ពិសោធន៍នៅលើទីផ្សារ ជាង 25 ឆ្នាំ បុត្រសម្ព័ន្ធរបស់យើង គឺសុទ្ធសឹងតែជាក្រុមហ៊ុននាំមុខគេលើផ្នែកអគារ សំណង់ និង បច្ចេកវិទ្យា។
អំពីក្រុមហ៊ុនអីបេនលែន
ក្រុមហ៊ុនអីបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្តដោយការប្តេជ្ញាលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្តោតលើតម្រូវការ របស់មនុស្សជាចម្បង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាស ប្រកបដោយផាសុកភាព៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]