ភ្នំពេញ៖ នៅថ្ងៃទី ១៦ និង ១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ PNN នឹងរៀបចំព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំរបស់ខ្លួន «Thai Star Meet & Greet 2023» ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេស កម្ពុជា និងប្រទេស ថៃ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (CHIP MONG 271 MEGA MALL)។

តារាល្បីៗខ្មែរ ថៃ ដែលនឹងចូលរួមមានដូចជាកញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង កញ្ញា ស៊ីន ជេននី លោក ទេព ពិសិដ្ឋ កញ្ញា មុន្នី វិជ្ជរ៉ា លោក ហេង ម៉េងឃុន លោក 1NE លោក Heng ក្រុម CA Star ក្រុម Lacima Catel និងតារាសម្ដែងល្បីឈ្មោះរបស់ព្រះរាជាណាចក្រថៃ លោក Mario Maurer ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្រុមតារាល្បីៗខាងលើនឹងមិនធ្វើឱ្យទស្សនិកជន ជាពិសេសបណ្ដាហ្វេនៗខកបំណងនោះទេ ជាមួយការបង្ហាញផ្ទាំងទស្សនីយភាពប្លែកៗ និងទាក់ទាញ ដែលជាទីចំណាប់អារម្មណ៍របស់មិត្តៗយុវវ័យ។ មិនត្រឹមតែបានសប្បាយរីករាយជាមួយ Idol របស់ខ្លួនប៉ុណ្ណោះទេ ទស្សនិកជន ហ្វេនៗអាចនឹងមានឱ្យកាសឈ្នះរង្វាន់អនុវស្សាវរីយ៍ជាច្រើនទៀតពីការលេងហ្គេមនានាជាមួយព្រឹត្តិការណ៍ជំនួបតារាដ៏ធំប្រចាំឆ្នាំ «Thai Star Meet & Greet 2023» មួយនេះ នៅឯទីតាំងរៀបចំកម្មវិធីផ្ទាល់។ កុំភ្លេចជួបគ្នានៅថ្ងៃទី ១៦ និង ១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ! ចូលរួមដោយសេរី និង មក Exprez yourself នៅផ្សារទំនើប ជីប ម៉ុង ៧២១ មេហ្គាម៉ល (CHIP MONG 271 MEGA MALL) ចាប់ពីម៉ោង ៣រសៀលតទៅ។

ព្រឹត្តិការណ៍ជំនួបតារាដ៏ធំប្រចាំឆ្នាំ «Thai Star Meet & Greet 2023» នេះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសប៊ុកផេក PNN Drama Live ផងដែរ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]