កម្សាន្ត៖ ជាការពិតណាស់់ តារាចម្រៀងលំដាប់ពិភពលោកដូចជា Jennie ច្បាស់ជាត្រូវមហាជនគិតថា ស្បែកមុខស្រស់ស្អាត ថ្លារលោងស្រិល នរណាៗក៏ប្រាថ្នាចង់បាន។ ជាពិសេស រូបភាពនៅក្នុងបណ្ដាញសង្គមទាំងអស់សុទ្ធតែបង្ហាញពីសាច់មុខដ៏រលោងគ្មានកន្លែងជ្រួញសោះ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រឡេកមកមើលរូបភាព២សន្លឹក ដែល Jennie បានបង្ហោះនៅក្នុងគណនី Instagram របស់នាង ហ្វេនសង្កេតឃើញថា នាងបានផាត់មុខបែបធម្មជាតិ លេងតែពណ៌ថ្ពាល់ផ្កាឈូកតិចៗ ហើយថែមទាំងថតកាមេរ៉ាហ្ស៊ីន គ្មានថែមពន្លឺនោះទេ ប៉ុន្តែនៅតែស្រស់ស្អាត មិនចាញ់ពេលផាត់មុខឡើងឆាកនោះឡើយ។ 

Jennie

 ពិតណាស់ តារាស្រីរូបនេះ បានថតជាមួយផ្លែស្ត្របឺរី ផាត់មុខបែបក្រហមៗធម្មជាតិៗ មើលទៅពិតជាស្រស់ស្អាតទាក់ភ្នែកមែនទែន។ ទន្ទឹមនឹងនេះផងដែរ Jennie តែងតែបង្ហោះរូបបែបធម្មជាតិៗកាមេរ៉ាហ្ស៊ីន ដោយមិនបានកែរូបនោះទេ៕

ប្រភព៖​ jennierubyjane

Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]