កម្សាន្ត៖ កាលពីថ្មីៗនេះ តាមប្រភពពីបរទេសបានឲ្យដឹងថា តារាចម្រៀងស្រីដ៏ល្បីល្បាញ​ Lisa បានចូលរួមកម្មវិធីជប់លៀងខួបកំណើតលក្ខណៈស្ងប់ស្ងាត់របស់តារារ៉េបលំដាប់ពិភពលោក Jay-Z។ ជាមួយគ្នានេះផងដែរ តារារ៉េប Jay-Z បានធ្វើខួបកំណើតគម្រប់ ៥៤ឆ្នាំរបស់លោក ដែលបានប្រារព្ធនៅឯប្រទេសបារាំង ហើយបានអញ្ជើញភ្ញៀវកិត្តិយស១០០នាក់។

 Beyoncé និង Jay-Z
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស​ កម្មវិធីនេះ ចូលរួមដោយតារាល្បីៗជាច្រើនដូចជា Beyoncé ដែលជាភរិយារបស់លោក Rihanna ASAP Rocky, Kylie។ គួរបញ្ជាក់ផងដែរថា ដោយសារតែកម្មវិធីនេះ មានលក្ខណៈឯកជន ដូចនេះមិនមានរូបភាពឬវីដេអូបង្ហោះជាសាធារណៈនោះទេ។

 Lisa

ប៉ុន្ដែនៅក្នុងថ្ងៃនោះផងដែរ Lisa ក៏បានបង្ហោះរូបភាពរបស់ខ្លួនមួយសន្លឹក បន្ទាប់មក Beyoncé ក៏បានបង្ហោះរូបរបស់ខ្លួនជាមួយនឹងស្វាមី ដោយសរសេរបញ្ជាក់ពីថ្ងៃនៃពិធីជប់លៀងខួបកំណើត។ ទន្ទឹមនឹងនោះ Lisa បានធ្វើឲ្យហ្វេនភ្ញាកផ្អើល ដែលនាងក៏ជាមិត្តជិតស្និទម្នាក់របស់តារារ៉េបជើងចាស់រូបនេះដែរ៕

ប្រភព៖ Koreaboo

 Lisa
 Lisa
 Lisa, Beyoncé និង Jay-Z
 Beyoncé និង Jay-Z

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]