កម្សាន្ត៖ ជាការពិតណាស់ ជិតដល់ថ្ងៃដែល Taehyung និង សមាជិក ​BTS ៣រូបទៀត ត្រូវចាកចេញទៅចូលជួរបម្រើកងទ័ពដែលនៅតែប៉ុន្មានថ្ងៃទៀតនោះទេ។ ជាមួយគ្នានោះ ពួកគេក៏បានធ្វើការឡាយវីដេអូចុងក្រោយ ដើម្បីធ្វើការសំណេះសំណាល និង លាទៅកាន់អ្នកគាំទ្រមួយរយៈធំសិន ហើយសន្យារនឹងត្រឡប់មកវិញដោយសុវត្ថិភាព។

Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ ថ្មីៗនេះ Taehyung បានបង្ហាញវីដេអូដែលខ្លួនជិះឡាន២នាក់ Park Hyungsik ដែលជាមិត្តជិតស្និទរបស់លោក ទំនងជានាំគ្នាដើរលេង។ មិនតែប៉ុណ្ណោះ គេឃើញមានកាដូខួបកំណើតផងដែរ ដែលនេះប្រហែលជាកាដូមុនថ្ងៃកំណើតរបស់ Taehyung នៅថ្ងៃទី៣០ ខែធ្នូ។

Taehyung

ជាមួយគ្នានេះដែរ គេបានចាប់អារម្មណ៍ទៅលើអាវក្រៅរបស់អ្នកទាំងពីរ ដែលពាក់ដូចគ្នា ទំនងជាណាត់គ្នាពាក់ ហ្វេនៗឃើញហើយពិតជាខ្នាញ់មែនទែន។ គួរបញ្ជាក់ផងដែរថា Park Hyungsik ធ្លាប់ជាតារា Kpop ហើយក៏ជាតារាសម្ដែងកូរ៉េម្នាក់ដ៏ល្បីល្បាញ​ ហើយគេនិង Taehyung បានរាប់អានគ្នាបន្ទាប់ពីសម្ដែងរឿងជាមួយគ្នាម្ដងមក៕

Park Hyungsik និង Taehyung
Park Hyungsik និង Taehyung
Park Hyungsik និង Taehyung
video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]