អាមេរិក៖ Ariana Grande ជាតារាចម្រៀងផបដ៏ល្បីឈ្មោះរបស់អាមេរិក ដែលមានអ្នកគាំទ្រមកពីជុំវិញពិភពលោក ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងរាងឃ្លាតឆ្ងាយពីវិស័យសិល្បៈដោយមិនទាន់បានចេញអាល់ប៊ុម បទចម្រៀងថ្មីតាំងពីឆ្នាំ ២០២០ មកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារបាត់មុខយូរពេក អ្នកគាំទ្រក៏បានទទូចសុំឲ្យតារាស្រីសំឡេងក្រអួនម្នាក់នេះ វិលត្រឡប់មកអង្រួនឆាកតន្ត្រីឡើងវិញជាមួយនឹងបទចម្រៀងថ្មីខណៈដែល Ariana ផ្ទាល់ក៏ទើបតែបានលែងលះជាមួយអតីតស្វាមី Dalton Gomez ក្នុងឆ្នាំ២០២៣នេះផងដែរ។

ថ្មីៗនេះ នាងបានបង្ហើបតម្រុយខ្លះៗទាក់ទងនឹងការវិលត្រឡប់មកឆាកតន្ត្រីវិញ ដោយបានបង្ហោះរូបភាពនិងវីដេអូបិទសំឡេង ពេលនាងកំពុងអង្គុយនៅក្នុងស្ទីដយោ ក៏ដូចជាពាក់កាស មើលទៅដូចជាកំពុងថតសំឡេងសម្រាប់បទចម្រៀងថ្មី។ យ៉ាងណាមិញ នេះត្រឹមជាការសង្ស័យរបស់អ្នកគាំទ្រប៉ុណ្ណោះ គឺពុំទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីការវិលត្រឡប់ជាមួយអាល់ប៊ុមថ្មីរបស់ Ariana នោះឡើយ។

គួរបញ្ជាក់ផងដែរថាអាល់ប៊ុមថ្មីចុងក្រោយរបស់ Ariana Grande គឺ "Positions" ចេញតាំងពីឆ្នាំ២០២០ ដែលបន្ទាប់ពីនោះនាងបានចេញបទចម្រៀងជាមួយ The Weeknd ដែរតែមិនមែនជាបទរបស់នាងផ្ទាល់នៅក្នុងអាល់ប៊ុមចម្រៀងនោះឡើយ៕

ប្រភព៖: billboard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]