ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតមួយនៅកម្ពុជា[1] សហការជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (DGC) ដែលដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីណែនាំ ABA Mobile ជាផ្លែតហ្វមសម្រាប់ទិញឈ្មោះដែនជាតិ។
អ្នកប្រើប្រាស់ ABA Mobile អាចទិញឈ្មោះដែនជាតិសម្រាប់ម៉ាក, សហគ្រាសពាណិជ្ជកម្ម ឬអង្គការរបស់ខ្លួនបានតាមរយៈ ស្មាតហ្វូន ដោយចុចតែពីរបីប៉ក់ប៉ុណ្ណោះ ពីមុខងារ សេវាកម្ម ក្នុងកម្មវិធី ABA Mobile ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាពជាដៃគូនេះ ផ្ដល់នូវប្រព័ន្ធគ្រប់គ្រងឈ្មោះដែនជាតិប្រកបដោយប្រសិទ្ធភាព ដែលគោរពតាមបទដ្ឋានអន្ដរជាតិ និងជំរុញឲ្យមានការប្រើប្រាស់ដែនជាតិ .kh សម្រាប់បណ្ដាក្រុមហ៊ុន, សហគ្រាសពាណិជ្ជកម្ម, អង្គការ, គ្រឹះស្ថានអប់រំ និងស្ថាប័នរដ្ឋ នៅក្នុងប្រទេសកម្ពុជា។
ម្ចាស់ដែនជាតិដែលមានស្រាប់ ក៏អាចប្រើប្រាស់សេវាកម្មនេះបានផងដែរ ដើម្បីបន្តសុពលភាពនៃដែនជាតិ .kh របស់ពួកគេ ដើម្បីធានាថាដែនជាតិនោះនៅដំណើរការធម្មតា ។
ដើម្បីទិញដែនជាតិ .kh តាម ABA Mobile អតិថិជនត្រូវធ្វើតាមជំហានងាយៗខាងក្រោម៖
§ បើកកម្មវិធី ABA Mobile, ចុច Domain .kh ក្រោមផ្ទាំង រកមើលសេវាកម្ម នៅលើអេក្រង់ដើម
§ បង្កើតគណនី Domain .kh
§ ស្វែងរកឈ្មោះដែនជាតិដែលអ្នកពេញចិត្ត រួចបញ្ជូនព័ត៌មាន និងឯកសារពាក់ព័ន្ធដើម្បីទទួលបានការអនុម័ត
§ បន្ទាប់ពីបានការអនុម័តតាមអ៊ីមែលពី និយ័តករទូរគមនាគមន៍កម្ពុជា, សូមបើកចូលសេវាកម្ម Domain .kh នៅក្នុង ABA Mobile, ចុច ដែនជាតិ ហើយចូលទៅ ដែនជាតិរបស់ខ្ញុំ
§ ជ្រើសរើសស្ថានភាព "ការបង់ប្រាក់មិនទាន់សម្រេច", ជ្រើសរើសរយៈពេល, រួចទូទាត់ជាមួយគណនី ABA របស់អ្នក។
សម្រាប់អ្នកដែលចង់បន្ដសុពលភាពនៃដែនជាតិ .kh របស់ខ្លួន សូមធ្វើតាមជំហានខាងក្រោម៖
§ បើកកម្មវិធី ABA Mobile, ចុច Domain .kh ក្រោមផ្ទាំង រកមើលសេវាកម្ម នៅលើអេក្រង់ដើម
§ បើកចូលសេវាកម្ម Domain .kh នៅក្នុង ABA Mobile
§ ជ្រើសរើសដែនជាតិមានសម្រាប់ ដែលត្រូវបន្ដសុពលភាព, ចុច ដែនជាតិ រួចចូលទៅ ដែនជាតិរបស់ខ្ញុំ
§ ជ្រើសរើសស្ថានភាព "ការបង់ប្រាក់មិនទាន់សម្រេច" ជ្រើសរើសរយៈពេល រួចទូទាត់ជាមួយគណនី ABA របស់អ្នក។
អ្នកនាង Malypoeur Plong ប្រធានអង្គភាពអភិវឌ្ឍន៍ផលិតផលឌីជីថល បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះភាពជាដៃគូនេះថា “យើងមានសេចក្ដីរីករាយដែលបានសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការដាក់ដំណើរការសេវាកម្មថ្មីនេះ។ យើងជឿជាក់ថា សេវាកម្មថ្មីនេះនឹងផ្ដល់ភាពងាយស្រួល សម្រាប់ពាណិជ្ជកម្មកម្ពុជា ក្នុងការបង្ហាញវត្តមានរបស់ខ្លួននៅលើអ៊ីនធឺណិត និងពង្រីកវិសាលភាពផ្សព្វផ្សាយដល់កម្រិតសកល ព្រមទាំងមោទនភាពក្នុងការប្រើប្រាស់ .kh នៅក្នុងឈ្មោះដែនជាតិរបស់ពួកគាត់ផងដែរ ”
ABA បន្ដបង្កើត និងពង្រីកដំណោះស្រាយសេវាធនាគារឌីជីថលរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងយុគសម័យឌីជីថល។
ប្រសិនបើអ្នកមិនទាន់មានកម្មវិធី ABA Mobile អ្នកអាចដោនឡូត ទីនេះ យ៉ាងងាយស្រួលទៅក្នុងស្មាតហ្វូន ហើយរីករាយជាមួយភាពងាយស្រួលនៃផលិតផល និងសេវាកម្មរបស់យើងខ្ញុំ។ ការបើក គណនីរហ័ស ABA ចាយពេលតែពីរនាទីប៉ុណ្ណោះ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព) ពេលនោះគណនី ABA ដំបូងរបស់អ្នក នឹងអាចប្រើបានភ្លាមៗបន្ទាប់ពីបើករួច។
[1] ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា ផ្អែកលើទ្រព្យសកម្ម ប្រាក់បញ្ញើ កម្ចីដុល និងប្រាក់ចំណេញ យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021, 2022 របស់ធនាគារជាតិនៃកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]