កម្សាន្ត៖ ជាការពិតណាស់ បើនិយាយដល់តារាសម្ដែងប្រុសដែលគ្រងតំណែងតួឯកក្នុងបេះដូងអ្នកទស្សនា ដែលត្រូវបានគេចាត់ទុកថាជារាជបុត្រ មានសម្រស់ដ៏ស្រស់សង្ហាគេតែងតែនឹកដល់ Cha Eunwoo និង Song Kang ដែលទាំងពីរនាក់នេះ កំពុងតែត្រូវមហាជនចាប់អារម្មណ៍ជាខ្លាំងនៅពេលបង្ហាញមុខក្នុងរឿងភាគថ្មី។

 Cha Eunwoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ព្រោះតែភាពសង្ហាពីក្បាលដល់ចុងជើងរបស់ពួកគេ បែរជាបានធ្វើឲ្យមានអ្នករិះគន់ទៅវិញ ទៅលើការសម្ដែងថា សម្ដែងមិនសូវសម បានតែមានមុខសង្ហាយោងប៉ុណ្ណោះ។​ បើយោងតាមការចុះផ្សាយរបស់ My Daily គេបញ្ជាក់ថា Cha Eunwoo និង Song Kang ខ្វះសមត្ថភាពបញ្ចេញទឹកមុខមិនសូវបង្ហាញអារម្មណ៍ឲ្យសមនឹងស្ថានភាពសាច់រឿង។

 Cha Eunwoo 

លើសពីនោះ មានអ្នករិះគន់ទៀតថា ពាក្យសម្ដី ភាសានិយាយ តារាសម្ដែងប្រុសរូបស្អាតទាំងពីរនៅមានការឆ្គាំឆ្គងនៅឡើយ ដោយការនិយាយស្ងូតពេក។ ទន្ទឹមនឹងនោះ មូលហេតុដែលធ្វើឲ្យគេវិនិច្ឆ័យបែបនេះគឺ តារាប្រុសទាំង២មិនមែនទើបតែចូលសិល្បៈនោះទេ ពួកគេមានបទពិសោធន៍ច្រើនហើយ។

 Cha Eunwoo 

បើទោះបីជាយ៉ាងណាក៏ដោយ ប្រជាប្រិយភាពរបស់ Cha Eunwoo និង Song Kang នៅតែបន្ដកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯការសម្ដែងវិញ ពួកគេក៏ខំប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យអ្នកទស្សនាតាមដានហើយជក់ចិត្តដិតអារម្មណ៍៕

ប្រភព៖ Koreaboo

Song Kang 
Song Kang 
Song Kang 
Song Kang 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]