ស្នេហា៖ ស្នេហានៅក្នុងសម័យឌីជីថលនេះ អាចកើតឡើងបានគ្រប់ទម្រង់ ដែលវាជាប្រភេទស្នេហាបែបជឿនលឿន ភាគច្រើនគេតែងតែរកឃើញដៃគូតាមរយៈបណ្ដាញសង្គមនេះឯង។ ជាពិសេស បច្ចុប្បន្ន គេតែងតែជួបប្រទះបញ្ហាទំនាក់ទំនងមិនច្បាស់លាស់ ហើយគេពេញនិយមប្រើប្រាស់ទំនាក់ទំនងនេះណាស់។
ចំពោះទំនាក់ទំនងមិនច្បាស់លាស់ឬគេហៅថា Situationship នេះ គឺកើតឡើងដោយមនុស្សពីរនាក់ បង្ហាញចំណាប់អារម្មណ៍ទៅកាន់គ្នាទៅវិញទៅមក ប៉ុន្ដែមិនមានភាគីខាងណាមួយសារភាពស្រឡាញ់មុន ឬ បញ្ជាក់ពីទំនាក់ទំនងថា ជាមិត្តភាព ឬជាសង្សារនោះទេ។
មិនតែប៉ុណ្ណោះ វាមិនមានច្បាប់កំណត់ថា ទំនាក់ទំនងបែបនេះត្រូវតែស្មោះត្រង់នោះទេ ពោលគឺ អ្នកមានសិទ្ធបង្កើតវាជាមួយអ្នកណាក៏បាន ប៉ុន្មាននាក់ក៏បាន។ លើសពីនោះ បើអ្នកណាជាអ្នកលង់ខ្លួនស្រឡាញ់ពិត ស្មោះត្រង់ពិតតែម្ខាង ហើយភាគីម្ខាងទៀតធ្វើព្រងើយនោះ អ្នកនឹងឈឺចាប់ជាងស្នេហាធម្មតាទៅទៀត។
ចំណុចខាងក្រោមនេះ បញ្ជាក់ថា ទំនាក់ទំនងមិនច្បាស់លាស់ឈឺចាប់ជាងស្នេហាធម្មតា៖
- ភាគីទាំងសងខាងអាចសន្ទនាគ្នាដូចជាសង្សារ ប៉ុន្ដែមិនមានសិទ្ធហួងហែងឬប្រចណ្ឌ
- អ្នកមិនទទួលបានពាក្យថា ស្រឡាញ់ ពីមាត់គេនោះទេ
- អ្នកតែងតែស្រពិចស្រពិលនឹងទង្វើរបស់គេ
- អ្នកជឿជាក់ថា ទំនាក់ទំនងនេះ នឹងដើរទៅមុខលើសពីនេះ
- អ្នកអាចនឹងលង់ស្រឡាញ់គេមែនទែន
- ទំនាក់ទំនងនេះអាចជាទំនាក់ទំនងបែបកំដអារម្មណ៍
- អ្នកទាំងពីរមានសិទ្ធទាក់ទងអ្នកណាក៏បានប៉ុន្មាននាក់ក៏បាន
- អ្នកមិនមានសិទ្ធហាមឃាត់គេនោះទេ
- អ្នកអាចដើរលេងជាមួយគ្នាធ្វើទង្វើដូចជាសង្សារ ប៉ុន្ដែអ្នកមិនបញ្ជាក់ពីអ្វីច្បាស់លាស់ជាមួយទង្វើអ្នកនោះទេ
- ចុងក្រោយអ្នកមានសិទ្ធបន្ដ ឬបញ្ចប់បានដោយមិនមានពាក្យថាបែក ដោយគ្រាន់តែអ្នកឈប់និយាយជាមួយគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]