កម្សាន្ត៖ ជាការពិតណាស់ តារាបង្ហាញម៉ូត ដ៏ល្បីល្បាញ ដែលមានសម្រស់ស្អាតបែបកូនកាត់​ តារាស្រីដាដាវ តែងតែទទួលបានការចាប់អារម្មណ៍នៅក្នុងបណ្ដាញសង្គមនៅពេលនាងបង្ហោះរូបភាពម្ដងៗ។ ជាមួយគ្នានេះ រូបនាង តែងតែបង្ហាញការលេងខ្លួនប្លែកៗ High Fashion រហូតដល់មានវត្តមាននៅក្នុងកម្មវិធីអន្តរជាតិទៀតផង។

ដាដាវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះទៀតសោត ដាដាវ បានចូលរួមកម្មវិធី Fashion Show មួយឈ្មោះថា The Iconic Night របស់ Pedro ដែលជាផលិតផលម៉ាកល្បីក្នុងពិភពលោក។ នៅក្នុងនោះ តារាស្រីរូបនេះ បានបង្ហាញខ្លួនយ៉ាងទាក់ទាញជាមួយនឹងការតុបតែងខ្លួនប្លែកភ្នែកតែម្ដង។

ដាដាវ

ក្រឡេកមកមើលរូបថតដែលកំពុងទទួលបានការចាប់អារម្មណ៍នេះវិញ ដាដាវ បានពាក់សក់ខ្លីពណ៌ស ពាក់រ៉ូបប៉ោងពណ៌សមានរូបរាងដូចជាផ្លែល្ពៅ និង បានពាក់ខ្សែកមានត្បូងផ្កា ទាក់ភ្នែកមែនទែន។ ទន្ទឹមនឹងនោះ មហាជននាំគ្នាចូលខមិនសរសើរថា រូបនាងតែងខ្លួនមិនចាញ់តារាអន្តរជាតិនោះទេ ចេញមកលេចធ្លោរជាងគេមួយកម្មវិធីតែម្ដងហើយ៕

ប្រភព៖ Daa Dao

ដាដាវ
ដាដាវ
ដាដាវ
ដាដាវ
ដាដាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]