កូរ៉េខាងត្បូង៖ អតីតសមាជិករបស់ក្រុមចម្រៀងនារី T-ARA គឺ Ahreum បានប្រកាសថានាងបានលែងលះស្វាមីហើយ បន្ទាប់ពីរៀបការបាន៤ឆ្នាំកន្លងមក។

Ahreum 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងបានបង្ហើបថាខណៈពេលនេះ នាងនិងអតីតស្វាមី កំពុងរៀបចំឯកសារសម្រាប់ការលែងលះ ដែលអតីតស្វាមីរបស់នាងនោះពុំមែនជាតារា Kpop នោះឡើយ។

Ahreum និងអតីតស្វាមី 

បន្ថែមពីលើនោះទៀត Ahreum ក៏បានបង្ហើបបំណងចង់រៀបការជាលើកទី២ជាមួយនឹងមិត្តប្រុសបច្ចុប្បន្នរបស់នាងផងដែរ ប៉ុន្តែនាងបានស្រាយបំភ្លឺថានាងនិងអតីតស្វាមីរស់នៅបែកគ្នាយូរមកហើយ មុនឈានដល់ការលែងលះ គឺពុំមែនជាការក្បត់អ្វីនោះឡើយ។

Ahreum 

Ahreum បានក្លាយជាសមាជិករបស់ T-ARA បានមួយរយៈពេលខ្លីប៉ុណ្ណោះគឺចាប់ពីឆ្នាំ២០១២ ដល់ ២០១៣ មុននឹងចាកចេញពីក្រុមតែម្ដង៕

ក្រុម T-ARA

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]