កូរ៉េខាងត្បូង៖ ជាការពិតណាស់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ គឺត្រូវជាថ្ងៃដែលសមាជិកនៃក្រុម BTS ដែលមាន២រូបនឹងចូលបម្រើជួរកងទ័ព ដែលមាន RM និង Taehyung។ ចំណែកឯ សមាជិកសល់២រូបទៀត Jimin និង Jungkook នឹងចូលទៅតាមក្រោយ។

Taehyung 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Taehyung បានបង្ហាញរូប១សន្លឹក ធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ជាខ្លាំង ដែលខ្លួនបានថតរូបក្នុងវីដេអូខលជាមួយ Jungkook។ លើសពីនោះ អ្នកទាំង២មិនបានពាក់អាវនោះទេ បង្ហាញសាច់ដុំមាំៗ និង ឃើញស្នាមសាក់លើដៃ។

Jungkook

មិនតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គមបានបង្វែចំណាប់អារម្មណ៍ទៅលើ Jungkook ជាខ្លាំង ដោយបានឃើញម៉ូតសក់ត្រងោលពេញៗភ្នែក ដែលតារាប្រុសរូបនេះមិនហ៊ានបង្ហាញនោះទេ ប៉ុន្ដែលើកនេះ Taehyung ជាអ្នកទម្លាយរូបឲ្យហ្វេនបានឃើញ។ ជាពិសេស Taehyung ក៏បានសរសេរសារផ្ដាំដល់សមាជិកពៅរូបនេះផងដែរថា គេទៅមុនហើយ ថែទាំខ្លួនផងណា៕

ប្រភព៖​ Lovely Taehyung

Taehyung 
Jungkook
Taehyung 
Taehyung 
Taehyung និង Jungkook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]