អាមេរិក៖ Taylor Swift និង Selena Gomez មិនត្រឹមតែជាមិត្តភក្តិជិតស្និទ្ធនោះឡើយ គឺទំនាក់ទំនងអ្នកទាំងពីរប្រៀបដូចបងប្អូនគ្នាអ៊ីចឹង ព្រោះពួកគេសុទ្ធតែជាអ្នកចម្រៀងពោរពេញដោយសមត្ថភាព និងល្បីល្បាញខ្លាំង។
ដោយឡែក កាលពីថ្ងៃទី១០ខែធ្នូកន្លងទៅនេះ Taylor ត្រូវបាមគេប្រទះឃើញថាបានដឹកដៃគ្នាជាមួយ Selena យ៉ាងកៀកកិត អំឡុងពេលចេញដើរលេងជាមួយគ្នានៅទីក្រុងញ៉ូវយ៉ក ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។ មិនត្រឹមតែ Taylor និង Selena នោះទេគឺ Cara Delevingne, Anya Taylor-Joy និង Zoe Kravitz ក៏ត្រូវបានគេប្រទះឃើញថាបានទៅដើរលេងជាមួយអ្នកទាំងពីរផងដែរ។
បើនិយាយពីស្ទាយ៍រៀបចំខ្លួនរបស់ Taylor និង Selena វិញគឺពិតជាស្រស់ស្អាតទាន់សម័យខ្លាំងណាស់ ដោយ Taylor បានស្លៀកអាវពណ៌ប្រផេះ អាវក្នុងពណ៌អាចម៍សេះ គូជាមួយនឹងសំពត់ខ្លីឆ្នូតៗ និងស្បែកជើងប៊ូតកវែងពណ៌ក្រហម មើលទៅពិតជាចែងចាំង ខណៈដែល Selena ពាក់អាវរឹបពណ៌ខ្មៅស្ដើងពីខាងក្នុង គូជាមួយនឹងអាវរងាវែងរូបស្បែកពស់ថ្លាន់ និងសំពត់រឹបគូគ្នា និងពាក់ស្បែកជើងប៊ូតពណ៌ខ្មៅផងដែរ៕
ប្រភព៖: people
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]