ថៃ៖ បើទោះបីជាមិនសូវមានរូបភាពឬសកម្មភាពផ្អែមល្ហែមច្រើនដូចគូស្នេហ៍ដទៃ តែសម្រាប់តារាប្រុស លោក Mario Maurer និងមិត្តស្រី Junji នៅតែមានទំនាក់ទំនងល្អ បញ្ចេញនូវភាពល្អូកល្អឺនរបស់ពួកគេម្ដងម្កាលក្នុងឱកាសបានចេញមកជាមួយគ្នា ដែលធ្វើឲ្យហ្វេនៗកាន់តែរំភើបជំនួស។
ដោយឡែក ថ្មីៗនេះវិញ តារាប្រុសលោក Mario Maurer ស្រាប់តែបានចេញមកបើកចំហពីជីវិតអតីតកាល និងបច្ចុប្បន្នកាលរបស់ខ្លួន ដោយនៅក្នុងនោះ រូបលោកក៏មិនភ្លេចអាប់ដេត រឿងស្នេហាជាមួយតារាស្រី Junji ដែលពួកគេបានទាក់ទងគ្នាជិត៩ឆ្នាំ មកនេះ។
ជាមួយគ្នានេះដែរ នៅពេលដែលគេបានសួរថាតើបានឆ្លងកាត់អ្វីមកខ្លះចំពោះរឿងស្នេហា តារាប្រុសរូបនេះ បានរៀបរាប់ថា៖
មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលគេសាកសួរថាតើអ្វីដែលធ្វើឲ្យតារាប្រុសរូបនេះ សប្បាយចិត្តពេលនៅជាមួយគូស្នេហ៍ រូបលោកក៏បានបង្ហើបថា ប្រហែលជាធម្មជាតិរបស់គូស្នេហ៍ខ្លួនដែលងាយស្រួល ហើយជាអ្នកដែលតែងតែខ្វល់ខ្វាយពីលោក ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]