បរទេស៖ មហាសេដ្ឋីកាស៊ីណូ Chen Lip Keong ដែលជាស្ថាបនិក ម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ NagaCorp Ltd. បានទទួលមរណភាពក្នុងជន្មាយុ ៧៥ឆ្នាំ នេះបើយោងតាមកាសែតចិន Nanyang Siang Pau។

ដោយដកស្រង់ប្រភពដែលអាចទុកចិត្តបាន Nanyang Siang Pau បានរាយការណ៍ថា រូបលោក បានស្លាប់នៅសហរដ្ឋអាមេរិក ប៉ុន្តែមូលហេតុនៃការស្លាប់របស់គាត់មិនទាន់ដឹងនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្នសាកសពរបស់ Chen ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកនៅឡើយ ដោយកំពុងរង់ចាំនីតិវិធីមួយចំនួន មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសម៉ាឡេស៊ី។

Nanyang Siang Pau ក៏បានរាយការណ៍ផងដែរថាលោក Chen បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលកាលពីជាង ១០ ឆ្នាំមុន ប៉ុន្តែវាមិនទាន់ត្រូវបានបញ្ជាក់ថាតើមូលហេតុនៃការស្លាប់របស់លោកទាក់ទងនឹងជំងឺបេះដូងនោះទេ។

ដោយផ្អែកលើបញ្ជីអ្នកមានបំផុតទាំង ៥០ របស់ទស្សនាវដ្ដី Forbes Malaysia សម្រាប់ឆ្នាំ​ ២០២៣ លោក Chen គឺជាអ្នកមានបំផុតទី ៧ នៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២.៨ ពាន់លានដុល្លារ  គិតត្រឹមថ្ងៃទី ៣១ ខែឧសភាឆ្នាំនេះ៕

ប្រភព៖ theedgemalaysia

Naga World
Chen Lip Keong
Chen Lip Keong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]