អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពិភពលោករបស់ Taylor Swift ពោរពេញដោយពណ៌ផ្កាឈូក បន្ទាប់ពីនាងបានប្រកាសទាក់ទងគ្នាជាផ្លូវការជាមួយ Travis Kelce ជាកីឡាករបាល់ឱបដ៏ល្បីល្បាញរបស់ក្រុម Kansas City ។


ជាក់ស្ដែង អ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមជារឿយៗទាំងការចេញដើរលេងជាមួយគ្នាជាដើម ដោយថ្ងៃនេះ Taylor ថែមទាំងបានទៅលើកទឹកចិត្តមិត្តប្រុសដល់កន្លែងប្រកួតរវាងក្រុម Kansas City ទល់នឹង Buffalo Bills ។

នេះជាលើកដំបូងហើយដែល Taylor បានបង្ហាញខ្លួននៅទីលានប្រកួតបន្ទាប់ពីខកខានតាំងពីថ្ងៃទី២២ខែតុលាមកម៉្លេះ ដោយសារតែជាប់រវល់ប្រគុំតន្ត្រី "The Eras Tour" របស់នាង៕






ប្រភព៖: nypost
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com