អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Taylor Swift ដែលជាតារាចម្រៀងផបដ៏ល្បីល្បាញ កំពុងមានជីវិតស្នេហាពណ៌ផ្កាឈូក បន្ទាប់ពីបានបញ្ជាក់ថាមានទំនាក់ទំនងស្នេហាជាមួយ Travis Kelce ដែលជាកីឡាករបាល់ឱប។

Travis Kelce និង Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗគេបានឃើញ Taylor ទៅលើកទឹកចិត្តគូស្នេហ៍ដល់ទីលានប្រកួត ជាក់ស្ដែងកាលពីថ្ងៃទី១១ខែធ្នូកន្លងទៅនេះ នាងក៏បានបង្ហាញខ្លួនក្នុងការប្រកួតរវាង Kansas City Chiefs ជាមួយនឹង Buffalo Bills ផងដែរ។

 Taylor ទៅលើកទឹកចិត្តគូស្នេហ៍ដល់ទីលានប្រកួត

Kansas City Chiefs ដែលជាក្រុមរបស់ Travis Kelce បានចាញ់ Buffalo Bills ហើយ Taylor ត្រូវបានគេប្រទះឃើញថាបានលួងលោមមិត្តប្រុសខណៈពេលចាកចេញពីការប្រកួតជាមួយគ្នាផងដែរ។

 Taylor Swift និង Travis Kelce

ឥឡូវនេះ ស្រាប់តែរូបភាពមួយបានបង្ហោះពីគណនីរបស់ជាងកាត់សក់របស់ Travis បានបង្ហាញពីរូបភាព Taylor ឱបក Travis ស្អិតនិងថើបថ្ពាល់របស់គេផងដែរដែលបង្ហាញពីភាពផ្អែមល្ហែម៕

រូបភាព​​​ថ្មីរបស់ Taylor Swift និង Travis Kelce
រូបភាព​​​ថ្មីរបស់ Taylor Swift និង Travis Kelce

ប្រភព៖: today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]