អាមេរិក៖ តារាចម្រៀងរ៉េបដ៏ល្បីល្បាញពូកែខាងវោហាស័ព្ទ Cardi B បានចេញមុខមកបញ្ជាក់ច្បាស់ៗតែម្ដង ថានាងបានចែកផ្លូវគ្នាជាមួយស្វាមីហើយ។
Cardi B បានរៀបការជាមួយ Offset កាលពីឆ្នាំ២០១៧ ដោយនាងមានបុត្រជាមួយគេចំនួនពីរនាក់ ឈ្មោះ Kulture និង Wave ។
អ្នកគាំទ្រក៏ដូចជាបណ្ដាសារព័ត៌មានមានការសង្ស័យថា ទំនាក់ទំនងរវាង Cardi B និង Offset មានភាពរកាំរកូស បន្ទាប់ពីពួកគេបានទៅចូលរួមកម្មវិធីមួយដូចគ្នា គឺ Mix Music Festival ប៉ុន្តែពុំបានថតរូបជាមួយគ្នានោះឡើយ។
ឥឡូវនេះ Cardi B បានបញ្ជាក់ថាខ្លួនបានវិលត្រឡប់មកជីវិតទំនេរសាជាថ្មីហើយ នាងពិតជារំភើបនឹងចាប់ផ្ដើមជីវិតថ្មីផងដែរ តែពុំបានបញ្ជាក់ទេថា នាងនិងអតីតស្វាមី ចែកផ្លូវគ្នាដោយសារមូលហេតុអ្វី៕
ប្រភព៖: people
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]