ភ្នំពេញ៖ ខណៈជិតដល់ថ្ងៃមង្គលការ តារាសម្ដែង និងជាពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែបង្ហាញពីសុភមង្គល ជាពិសេស បានបង្ហោះរូបភាពជាមួយនឹងគូដណ្ដឹង ដែលជារូបភាព Pre-Wedding យ៉ាងកក់ក្ដៅ។

ថ្មីៗនេះ នៅលើបណ្ដាញសង្គមរបស់ តារាស្រីរូបនេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលជារូបភាព Pre-Wedding របស់ខ្លួនជាមួយនឹងគូដណ្ដឹង តុបតែងខ្លួនយ៉ាងសមសួន ក្នុងឈុតបុរាណតាមបែបប្រពៃណី ពោរពេញដោយភាពស្រស់ស្អាតយ៉ាងខ្លាំង ព្រមជាមួយនឹងស្នាមញញឹមបង្ហាញពីក្ដីសុខរបស់អ្នកទាំងពីរ ទៀតផង។

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ដែលបានទស្សនាហើយនោះ ក៏បានបង្ហាញពីក្ដីរំភើបរីករាយ ក៏ដូចជារង់ចាំមើលថ្ងៃមង្គលរបស់នាង ជាមួយនឹងអនាគតស្វាមី ក្នុងពេលខាងមុខនេះ៕
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]