កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកគាំទ្ររបស់តារាចម្រៀងកូរ៉េ Jungkook នៃសមាជិកក្រុម BTS បានស្រាវជ្រាវដឹងនូវកាលវិភាគ៦សប្ដាហ៍ដំបូងនៃការចូលហ្វឹកហាត់ជាទាហ៊ានរបស់តារាប្រុសរូបនេះ។ ជាពិសេស អ្នកគាំទ្របានចែករំលែកនូវដំណើរការនៃការហ្វឹកហាត់នេះទៅកាន់បណ្ដាញសង្គម ធ្វើឲ្យមានការចែករំលែកជាច្រើន។
នៅក្នុងនោះ កាលវិភាគ ៦ សប្តាហ៍ដំបូងរបស់ Jungkook មានដូចខាងក្រោម
- សប្តាហ៍ទី១ ការធ្វើតេស្តបុគ្គលិកលក្ខណៈ ផ្លូវចិត្ត ការផ្តល់កាំភ្លើងអោយ អាកប្បកិរិយាយោធា និងចាក់វ៉ាក់សាំង។. - សប្តាហ៍ទី២ កម្មវិធីបើក (អាចជាceremonyបើកវគ្គ) ជំនាញនៃការបាញ់ វគ្គបណ្តុះបណ្តាលបឋម។
- សប្តាហ៍ទី៣ ការហ្វឹកហ្វើនអាវុធផ្ទាល់ខ្លួន ជុំទី១ ហើយពួកគេនិងមូលមតិគ្នាថាអ្មកណាធ្វើបានល្អបំផុត។
- សប្តាហ៍ទី៤ របៀបនៃការដោះស្រាយ នៅពេលកងទ័ពរងរហួសទាំងពេលហ្វឹកហ្វើននិងក្នុងសមរភូមិ ការរៀនCBR រៀនគប់គ្រាប់បែកដៃ។
- សប្តាហ៍ទី៥ ការប្រយុទ្ធគ្នា ២០គីឡូម៉ែត្រ
- សប្តាហ៍ទ៦ បញ្ចប់វគ្គ អនុញ្ញាតអោយមានអ្នកមកសួរសុខទុក្ខ និងអាចចាកចេញពីមូលដ្ឋាន របៀបថាគេនិងបែកចែងគាត់ទៅផ្នែកណា។
គួរបញ្ជាក់ផងដែរថា សមាជិក២នាក់ចុងក្រោយដែលចូលបម្រើជាតិក្នុងជួរកងទ័ពនៅថ្ងៃទីនេះគឺ Jungkook និង Jimin ដែលខណៈពេលនេះ ពួកគេបានទៅដល់កន្លែងទីតាំងចូលជួរកងទ័ពហើយ។ មិនតែប៉ុណ្ណោះ សមាជិកម្នាក់ៗនឹងត្រូវបម្រើក្នុងជួរយោធាចំនួន១៨ខែ ទើបពួកគេបានបញ្ចប់កិច្ចការមួយនេះ ត្រឡប់មករកគាំទ្រវិញ នៅឆ្នាំ២០២៥ឯណោះ៕
ប្រភព៖ BTS Cambodia fanpage
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]