កូរ៉េខាងត្បូង៖ BLACKPINK មិនមែនត្រឹមតែជាក្រុមចម្រៀងនារីល្បីល្បាញក្នុងប្រទេសកូរ៉េខាងត្បូងទេ តែកេរ្តិ៍ឈ្មោះរបស់គេបន្តល្បីរន្ទឺនៅទូទាំងពិភពលោកទៅហើយ ដោយជារឿយៗ ក្រុមចម្រៀងនារីមួយនេះ តែងតែបានបំបែកកំណត់ត្រាពិសេសៗ និងទទួលបានពានរង្វាន់ជាច្រើន។
ថ្មីៗនេះ នៅក្នុងវីដេអូរំលឹកខួប ២៥ឆ្នាំរបស់ Google គឺឈ្មោះរបស់ BLACKPINK ត្រូវបានគេលើកយកមកជជែកសាជាថ្មី ដោយ Google បានប្រកាសថា ពួកគេគឺជាក្រុមចម្រៀងនារីតែមួយគត់ ដែលមានអ្នកចុចស្វែងរកច្រើនបំផុត នៅលើ Google ដោយមិនមានក្រុមចម្រៀងនារីណាអាចធ្វើបានដូចនោះឡើយ។
គួរបញ្ជាក់ផងដែរថា BLACKPINK បានបង្ហាញមុខលើកដំបូងលើឆាកតន្ត្រី កាលពីឆ្នាំ២០១៦ ដោយមកទល់ពេលនេះ មានរយៈពេលតែ៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពួកគេមានឥទ្ធិពលខ្លាំងទៅលើឆាកតន្ត្រី និងវិស័យសិល្បៈទៅហើយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]