កម្សាន្ត៖ កាលពីថ្មីៗនេះ មានវីដេអូមួយ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកលេងបណ្ដាញសង្គម ដោយតារាកូរ៉េ២រូប មិនស្គាល់ផ្លែឈើរុក្ខជាតិមួយមុខដែលពេញនិយមនៅអាស៊ីគឺ ផ្លែត្រយូងចេក។ ជាមួយគ្នានេះ តារាប្រុសទាំង២បានដំណើរកម្សាន្តទៅឯប្រទេសហ្វីលីពីន ហើយពួកគេក៏បានចូលផ្សារនៅតំបន់មួយ ដែលគេមានលក់បន្លែផ្លែឈើ ស្រដៀងទៅនឹងផ្សារត្រីនៅខ្មែរដែរ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់មកគេក៏ឃើញត្រយូងចេកហើយសួរអ្នកលក់ថា ជាអ្វី អ្នកលក់ថាវាជា Banana Heart ដែលបកប្រែថាជាត្រយូងចេកក្នុងភាសាខ្មែរ។ ពេលនោះ ពួកគេក៏ចាប់អារម្មណ៍ហើយស្មានតែគេញុំាធម្មតាបាន ក៏នាំគ្នាទិញយកទៅសាក ដល់ផ្ទះ​ បកសំបកញុំាយ៉ាងទំនង តែដល់ពេលដឹងរស់ជាតិហួសចិត្តតែម្ដង។

រូបភាព

ក្រោយពីឃើញបែបនេះហើយ អ្នកលេងបណ្ដាញសង្គមនាំគ្នាអស់សំណើចជាខ្លាំង ដែលតារាកូរ៉េទាំង២មិនស្គាល់ ត្រយូងចេក ស្មានតែដូចផ្លែចេកអាចបរិភោគឆៅបាន។ គួរបញ្ជាក់ផងដែរថា ត្រយូងចេក ត្រូវបានគេចាត់ទុកថា ជាបន្លែសម្រាប់ធ្វើម្ហូប ដូចជា សម្លម្ជូរ ស្រុះធ្វើជាអន្លក់ និង ដុតជាមួយមាន់ផងដែរ។

ប្រភព៖ 이유진

រូបភាព
រូបភាព
វីដេអូ
ត្រយូងចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]