ចិន៖ ថ្មីៗនេះ ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងស្រី Kathy Chow បានបញ្ជាក់ពីព័ត៌មានថា តារាសម្ដែងស្រីរូបនេះ បានទទួលមរណភាពក្នុងវ័យ ៥៧ឆ្នាំ នៅមន្ទីរពេទ្យ បន្ទាប់ពីសន្លប់។

Kathy Chow 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើ Weibo ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Kathy Chow បានចេញសេចក្តីថ្លែងការណ៍មួយថា៖

ក្រុមហ៊ុនគ្រប់គ្រង

នៅលើបណ្ដាញសង្គម អ្នកសរសេរប្លុកដ៏ល្បីល្បាញម្នាក់ បានបញ្ចេញព័ត៌មានបន្ថែម ពីសុខភាពរបស់ តារាសម្ដែងស្រី Kathy Chow ដែលមានភាពមិនប្រក្រតី នៅផ្ទះឯកជនរបស់នាង ក្នុងតំបន់វីឡាមួយ នៅទីក្រុងប៉េកាំង តាំងពីព្រឹកព្រលឹមថ្ងៃទី ១១ ខែធ្នូ ហើយត្រូវបានបុគ្គលិករកឃើញក្នុងភាពអាសន្ន លែង​មាន​ដង្ហើម ​ក៏​ប្រញាប់​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ។

Kathy Chow 

យ៉ាងណាមិញ តារាសម្ដែងស្រីរូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ១១ ខែធ្នូ ប៉ុន្តែដោយសារតែក្រុមគ្រួសារ និងសាច់ញាតិរបស់នាង នៅទីក្រុងហុងកុងមិនមានវត្តមានទាន់ពេល ហើយការបញ្ជាក់ព័ត៌មានអំពីការស្លាប់របស់តារាស្រីរូបនេះ ក៏ត្រូវបានពន្យាពេល។ ក្រុមហ៊ុនគ្រប់គ្រង​របស់​តារា​សម្តែងរូបនេះ ក៏​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ រង់ចាំ​មន្ទីរពេទ្យ​ប្រកាស​មរណភាព ​បន្ទាប់​មក​ទើបបាន​ប្រាប់​ខាងសារព័ត៌មាន​ ខណៈដែលដំណឹងមរណភាពភ្លាមៗ របស់ តារាស្រីរូបនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kathy Chow 
Kathy Chow 
Kathy Chow 
Kathy Chow 
Kathy Chow 
Kathy Chow 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]