ចិន៖ វីដេអូតារាចិនត្រូវគេជះទឹកដាក់ នៅព្រលានយន្តហោះបានធ្វើឲ្យមានការតក់ស្លុត ក៏ដូចជាចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្ដាញសង្គម Weibo របស់ប្រទេសចិន កាលពីពេលថ្មីៗមកនេះ។


ជនរងគ្រោះដែលត្រូវគេជះទឹកដាក់នោះគឺមានឈ្មោះថា Zhang Xing Te ជាតារាចម្រៀងក៏ដូចជាសម្ដែងរបស់ចិន ដោយដើមហេតុគឺ លោកបានឃើញថាមានអ្នកគាំទ្រស្រីៗប្រមាណពីរបីនាក់ បានតាមដានលោកនៅឯព្រលានយន្តហោះ ទើបលោកបានចូលទៅប្រាប់ពួកគេដោយផ្ទាល់ឲ្យឈប់តាមដាន ឬដើរតាមលោកទៀតទៅ។ ប៉ុន្តែស្រីៗជាអ្នកគាំទ្រផ្កាប់មុខអស់ទាំងនោះ ក្រៅពីមិនព្រមឈប់ហើយ នៅយកកែវទឹកក្រដាសខ្នាតតូចមក ទឹកមកជះដាក់មុខ Xing Te ថែមទៀត។

ភ្លាមៗនោះ អ្នកចាត់ការរបស់ Xing Te បានចូលមកអន្តរាគមន៍ ប៉ុន្តែគួរឲ្យសោកស្ដាយដែលពុំអាចទប់ស្កាត់បាន។ អ្វីដែលគួរឲ្យអាណិតនោះ គឺបន្ទាប់ពីតារាប្រុសរូបនេះត្រូវគេជះទឹកដាក់ហើយ គេថែមទាំងបានរើសសំបកកែវក្រដាសនោះដាក់ចូលក្នុងធុងសំរាមទៀតផង។ ហេតុការណ៍នេះត្រូវបានរាយការណ៍ដល់ប៉ូលិសមូលដ្ឋានហើយ។

បន្ទាប់ពីជះទឹកដាក់ Xing Te រួច អ្នកគាំទ្រផ្កាប់មុខអស់ទាំងនោះបានបង្ហោះវីដេអូដែលពួកនាងបានជះទឹកមកលើតារាប្រុសរូបនេះអមជាមួយពាក្យថា "បងប្រុសហ្អា មេឃភ្លៀងហើយ~" ដោយបានអះអាងថា ឲ្យតែចួបមុខតារាប្រុសនេះនៅទីណា ពួកនាងនឹងជះទឹកដាក់គេតែម្ដង។
គួរបញ្ជាក់ផងដែរថា Zhang Xing Te គឺជាបេក្ខភាពម្នាក់ក្នុងកម្មវិធី Produce Camp ដោយថែមទាំងបានសម្ដែងក្នុងរឿងភាគបែបយុវវ័យផងដែរ៕

#ZhangXingte went to tell stalkers to stop and they poured water on him
— 🍉 田里的猹 (@melonconsumer) December 11, 2023
Then they posted that they'll pour watwr every time with a cheeky caption 'Gege, it's raining' 😨 pic.twitter.com/6l21xqgEL6
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]