ភ្នំពេញ៖ ដើម្បីអបអរសាទរខួបលើកទី២៨ បុគ្គលិកចំនួន ១៨នាក់របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានចូលរួមក្នុងការបរិច្ចាគឈាមប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំផុសគំនិតសាធារណជន ក្នុងការធ្វើឱ្យមានផលវិជ្ជមានក្នុងសង្គម និងបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ការបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ថា «ក្នុងខួបលើកទី២៨ របស់ រំចង់ យើងមានមោទនភាពក្នុងការបន្តការបរិច្ចាគឈាមប្រចាំឆ្នាំរបស់យើង។ តាមរយៈកម្មវិធីនេះ យើងមានគោលបំណងបំផុសគំនិតសាធារណជនឱ្យចូលរួមចំណែកក្នុងបុព្វហេតុមនុស្សធម៌ដ៏សំខាន់នេះ។»
មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ការព្យាបាល និងសង្គ្រោះបន្ទាន់ ។ តាមរយៈការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិតនេះ បុគ្គលម្នាក់ៗអាចក្លាយជាវីរជន និងមានឥទ្ធិពលវិជ្ជមានដល់សហគមន៍របស់ពួកគេ ។
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ គឺជាអ្នកផ្តល់សេវាថែទាំសុខភាពមាត់ធ្មេញឈានមុខគេនៅកម្ពុជា ដោយផ្តោតលើសុខភាពមាត់ធ្មេញ និងសុខុមាលភាពទូទៅ របស់អ្នកជំងឺ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.roomchang.com ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]