កូរ៉េខាងត្បូង៖​ ជាការពិតណាស់ កិច្ចការបម្រើជាតិ ដោយការចុះឈ្មោះចូលជួរកងទ័ព គឺកាតព្វកិច្ចមួយដែលពលរដ្ឋគ្រប់រូបនៃប្រទេសកូរ៉េខាងត្បូងមិនអាចខកខានបាន។ បើទោះបីជាអ្នកជាអ្នកណា ជាតារាល្បីប៉ុណ្ណាក៏អ្នកមិនអាចប្រកែកនឹងការចូលជួរទាហ៊ានបំពេញភារកិច្ចបានដែរ។

ដោយឡែក ក៏មានករណីលើកលែងខ្លះដែរ ចំពោះភារកិច្ចមួយនេះ នៅក្នុងនោះប្រសិនបើអ្នកមិនមានសុខភាពមាំមួន ឬ មានជម្ងឺអ្វីមួយដែលត្រូវការការព្យាបាល ឬមានកាយសម្បទាមិនគ្រប់គ្រាន់នោះ រដ្ឋាភិបាលនឹងលើកលែងចំពោះអ្នក ដោយមិនតម្រូវឲ្យចូលបម្រើកងទ័ពនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កងទ័ព

ម៉្យាងវិញទៀត បើនៅក្នុងករណីពិសេសណាមួយ រដ្ឋាភិបាលក៏នឹងលើកលែងការចូលជួរយោធារបស់អ្នក ដូចជាក្រុម BTS ដែរ ប៉ុន្ដែសមាជិកក្រុមនេះ បដិសេធការលើកលែងមួយនេះ ដោយពួកគេព្រមចូលរួមបម្រើជាតិដោយមិនអាចខកខានបាន។

នៅក្នុងនោះ ក្រឡេកមកមើលតារាប្រុសប៉ុន្មានដួងខាងក្រោមនេះវិញ ត្រូវបានគេលើកលែងភារកិច្ចចូលជួរកងទ័ពដោយយោងតាមមូលហេតុរៀងខ្លួន៖

១. Kim Woo Bin

រូបលោកមានជម្ងឺមហារីកម៉្យាងដែលត្រូវព្យាបាល ហើយទោះបីជាព្យាបាលជាហើយក៏ដោយ ក៏លោកមិនតម្រូវឲ្យចូលបម្រើក្នុងជួរកងទ័ពឡើយ។

Kim Woo Bin

២. Ahn Hyo Seop

តារាប្រុសរូបនេះ កើត និង រស់នៅឯប្រទេសកាណាដាដល់អាយុ១៧ឆ្នាំ ទោះបីជាលោកផ្លាស់មករស់នៅកូរ៉េខាងត្បូងវិញមែន ប៉ុន្ដែលោកមានសញ្ជាតិកាណាដាដែលធ្វើឲ្យលោកមិនចាំបាច់ត្រូវបម្រើកងទ័ព។

Ahn Hyo Seop

៣. Park Hae Jin

ដោយសារតែលោកមានជម្ងឺម៉្យាងដែលពិបាកគ្រប់គ្រងអត្តចរិតខ្លួនឯង លោកធ្លាប់ត្រូវចាប់បានថា គេចវេសការហ្វឹកហាត់ទាហ៊ាន ប៉ុន្ដែលោកក៏ត្រូវបានលើកលែងមិនឲ្យចូលជួរនោះទេ។

Park Hae Jin

៤. Yoo Ah In

ក្រោយធ្វើការពិនិត្យជាមុនហើយ គេរកឃើញថា រូបលោកមានជម្ងឺដុះសាច់ខួរក្បាល និងមានសារពាង្គកាយទន់ខ្សោយមិនអាចធ្វើកិច្ចការដោយប្រើកម្លាំងបាយបានទេ។

Yoo Ah In

៥. Jo Jung Suk

រដ្ឋាភិបាលលើកលែងចំពោះតារាប្រុសរូបនេះ ក៏ព្រោះតែលោកគឺជាមេគ្រួសារតែម្នាក់គត់ ដែលត្រូវរ៉ាប់រងបន្ទុកចិញ្ចឹមគ្រួសារទាំងមូល បន្ទាប់ពីឪពុកលោកចែកឋានទៅ។

 Jo Jung Suk

៦. Seo In Guk

ចំណែកឯ តារាសម្ដែងប្រុសរូបនេះវិញ ចូលបម្រើជាទាហ៊ានបានតែ៤ថ្ងៃ ប៉ុន្ដែលោកត្រូវជួបប្រទះបញ្ហាពាក់ព័ន្ធឆ្អឹងរបស់លោកតម្រូវឲ្យមានការព្យាបាល ទើបលោកត្រូវបានលើកលែងវិញ។

Seo In Guk

៧. Jung Woo Sung

Jung Woo Sung

តារាសម្ដែងប្រុសជើងចាស់រូបនេះវិញ ព្រោះតែលោកមិនមានកម្រិតវប្បធម៌គ្រប់គ្រាន់ ពោលគឺលោករៀនមិនចប់ថ្នាក់វិទ្យាល័យ ទើបលោកមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងភារកិច្ចបម្រើជាតិ៕

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]