នាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ PropertyGuru Group (NYSE: PGRU) បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី ១៨ ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ DOngpeng Ceramic និង Subzero Wolf។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅសណ្ធាគារ Athenee ដ៏ប្រណិត នាទីក្រុងបាងកក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកឈ្នះពីទីផ្សារអចលនទ្រព្យពីប្រទេសចំនួន ១៣ នៅទូទាំងអាស៊ីបានប្រកួតប្រជែងដើម្បីទទួលបានពិន្ទុខ្ពស់បំផុតនៃឧត្តមភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម និងការរចនានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ PropertyGuru Asia Property Awards ឆ្នាំ ២០២៣។ ពានរង្វាន់ជាង ៥០ ដែលអបអរសាទរអ្នកអភិវឌ្ឍន៍ និងគម្រោងដ៏ល្អបំផុតនៅក្នុងតំបន់ ត្រូវបានបង្ហាញនៅក្នុងពិធីពិសាអាហារពេលល្ងាច និងធ្វើបទបង្ហាញប្រគល់ពានរង្វាន់។
ក្រុមហ៊ុន GuocoLand បានឈ្នះពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំគឺ អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) Best Developer (Asia) ជាលើកទីបីក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះ។ នេះគឺជាការឈ្នះពានរង្វាន់មួយក្នុងចំណោមការឈ្នះក្នុងតំបន់ចំនួនប្រាំសម្រាប់អ្នកអភិវឌ្ឍន៍មកពីប្រទេសសិង្ហបុរី ដោយ ក្រុមហ៊ុន Frasers Property Singapore បានឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (អាស៊ី) Best Mixed Use Developer (Asia) និង ក្រុមហ៊ុន UOL Group Limited និង ក្រុមហ៊ុន Pan Pacific Hotels Group ឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍បដិសណ្ឋារកិច្ចល្អបំផុត (អាស៊ី) Best Hospitality Developer (Asia) ។ ក្រុមហ៊ុន UOL Group Limited ក៏បានឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពល្អបំផុត (អាស៊ី) Best Sustainable Developer (Asia) ខណៈដែល ក្រុមហ៊ុន EL Development Pte Ltd បានឈ្នះពានរង្វាន់ អ្នករចនាផ្ទៃខាងក្នុងបដិសណ្ឋារកិច្ចល្អបំផុត (អាស៊ី) Best Hospitality Interior Design (Asia) ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]