កម្សាន្ត៖ ពេលនេះដែរសូមមកស្គាល់ក្រុមហ៊ុន LeayDoDee Studio (លើយឌូឌី ស្តូឌីយ៉ូ) ដែលមានស្នាក់ការនៅប្រទេសថៃ ជាអ្នកនាំយកតារាពីប្រទេសថៃផ្ទាល់តែម្តង ហើយសុទ្ធតែជាតារាកំរិតអន្តរជាតិ មានអ្នកគាំទ្រជាច្រើនប្រទេសទៀតផង គ្រប់កម្មវិធីគឺមានអ្នកគាំទ្រហោះពីប្រទេសផ្សេងៗមកមើលផ្ទាល់នៅកម្ពុជាតែម្តង។ ក្រៅពីនេះក្រុមហ៊ុនខាងលើក៏ជាផលិតកម្មដ៏ល្បីមួយនៅប្រទេសថៃមានបទពិសោធយូរឆ្នាំមកហើយ ដោយភាពយន្តខ្លះក៏បានបញ្ជាំងរួចរាល់នៅក្នុងរោងកុនប្រទេសកម្ពុជាក៏ដូចជាបណ្តារប្រទេសផ្សេងៗនៅអាស៉ីផងដែរ ហើយប្រិយមិត្តអាចចូលមើលក្នុង Netflix ក៏មាន។

កាលពីឆ្នាំ2022 ក្រុមហ៊ុន LeadyDoDee Studio បានមកសម្ពោធរឿង "The Antique Shop" នៅប្រទេសកម្ពុជារួមដំណើរដោយតារាប្រុសពីក្នុងភាពយន្តខ្នាតធំនោះតែម្តង បន្ទាប់មកនៅចុងឆ្នាំ2022 ក្រុមហ៊ុនដដែលបានចាត់កម្មវិធី Fan Meeting បែប Series Y ( រឿង Boy Love ) ដំបូងបំផុតនៅកម្ពុជា។ ពេលនោះសំបុត្រជិត500សន្លឹកលក់ដាច់គ្មានសល់ត្រឹមរយៈពេល15នាទីតែប៉ុណ្ណោះ បង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ចំណែកអ្នកទិញសំបុត្រមិនទាន់គឺហូរទឹកភ្នែកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាម៉ិញ កាលពីថ្ងៃទី12 វិច្ឆិកា 2024 កន្លងទៅនេះ ក្រុមហ៊ុន LeayDoDee Studio ទើបតែបានបញ្ចប់នូវកម្មវិធី Side By Side Tour Concert in Cambodia ដោយនាំមកនូវតារាសម្តែងដៃគូដ៏ល្បីកម្រិតពិភពលោក Bright Vachirawit Chivaaree និង Win Metawin Opas-iamkajorn ឬគេស្គាល់ថាជា BrightWin ដែល Win មាន Follower នៅ Instagram 14.5 លាននាក់ ចំណែក Bright មាន Follower ចំនួន 18.6 លាននាក់។ តារាទាំងពីរមានតារាងការងារពេញណែនពីដើមឆ្នាំដល់ចុងឆ្នាំ តែខាងប្រទេសយើងបានក្លាយជាម្ចាស់ផ្ទះសម្រាប់ Concert ចុងក្រោយរបស់អ្នកទាំងពីរតែម្តង ដោយនាំជាមួយនូវអ្នកគាំទ្រពីប្រទេសផ្សេងៗជាង10ប្រទេសមកកម្ពុជាយើង ដោយមានអ្នកខ្លះចូលលេងនៅសៀមរាមសិនទើបមកមើលកម្មវិធីនៅភ្នំពេញ។ កម្មវិធី Side By Side រាប់បានថាជា Concert បែប BL ធំបំផុតនៅប្រទេសកម្ពុជា មានអ្នកចូលរួមចំនួនជាង 4000 នាក់ ជាកម្មវិធីដែលអ្នកគាំទ្រនៅតាមប្រទេសផ្សេងៗច្រណែនបំផុត ព្រោះថាជាកម្មវិធីចុងក្រោយរបស់អ្នកទាំងពីរ ហើយមិនមានបន្តនៅប្រទេសណាទៀតទេ មិនបានមើលគឺអត់។

សរុបពីចុងឆ្នាំ2022មក ក្រុមហ៊ុនខាងលើបានចាត់ចែងរៀបចំកម្មវិធីផ្សេងៗមានដូចជា៖

1. JOONG DUNK 1st FAN MEETING IN CAMBODIA នាថ្ងៃទី 3 ធ្នូ 2022 នៅ AEON2 បង្តើតឲ្យមាន Trending នៅបណ្តាញសង្គម X (Twitter) ចំណាត់ថ្នាក់លេខ1។

រូបភាពJOONG DUNK

2. POND PHUWIN 1st Fan Meeting in Cambodia នាថ្ងៃទី 19 កុម្ភៈ 2023 នៅ AEON 3។

រូបភាពPOND PHUWIN
រូបភាពPOND PHUWIN

3. GEMINI FOURTH 1st Fan Meeting in Cambodia នាថ្ងៃទី 25 មីនា 2023 នៅ AEON 3 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។

រូបភាពGEMINI FOURTH
រូបភាពGEMINI FOURTH

4. MY School President 1st Fan Meeting in Cambodia នាថ្ងៃទី 27 និង 28 ឧសភា 2023 នៅ AEON 2 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។

រូបភាពតួក្នុងរឿង MY School President 1st Fan Meeting in Cambodia 
រូបភាពតួក្នុងរឿង MY School President 1st Fan Meeting in Cambodia 

5. Krist Solo Concert Asia Tour 2023 in Cambodia នាថ្ងៃទី15 កក្កដា ឆ្នាំ2023 នៅ AEON 3 ។

Krist Solo Concert Asia Tour 2023 in Cambodia
Krist Solo Concert Asia Tour 2023 in Cambodia

6. JoongDunk Hidden ( Love ) Agenda នាថ្ងៃទី 28 តុលា ឆ្នាំ2023 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។

រូបភាពJOONG DUNK
រូបភាពJOONG DUNK

7. Side By Side Tour Concert in Cambodia នាថ្ងៃទី12 វិច្ឆិកា ឆ្នាំ2023 នៅសាលមហោស្រព្យកោះពេជ្រ ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។

រូបភាព Bright Win

មិនទាន់អស់ទេណា ខាងក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរសម្រាប់ឆ្នាំ 2024 នឹងនាំមកនូវកម្មវិធីខ្នាតធំផ្សេងៗទៀត ដើម្បីយកចិត្តអ្នកគ្រាំកម្ពុជាមិនឲ្យជិនណាយនោះឡើយ៕

វីដេអូ
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]