កម្សាន្ត៖ ជាការពិតណាស់ សមាជិកក្រុម BTS ទាំង៧នាក់ពេលនេះ កំពុងតែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាទាហ៊ាន ដែលពួកគេម្នាក់ៗប្រើរយៈពេល១៨ខែដែលត្រូវឃ្លាតឆ្ងាយពីអ្នកគាំទ្រ។ ជាពិសេស អ្នកគាំទ្របានចាប់អារម្មណ៍ទៅលើម៉ូតសក់របស់ពួកគេម្នាក់ៗ ដែលគេតម្រូវឲ្យកាត់ស្ទាយ៍តែមួយ នោះគឺសក់ផ្ដាថ្កូវ។
ទន្ទឹមនឹងនោះ សមាជិក៦នាក់ក្នុងចំណោម៧នាក់ ដែលមានដូចជា Namjoon Jin J-Hope Jimin Taehyung និង Jungkook បានបង្ហាញម៉ូតសក់របស់គេទៅកាន់អ្នកគាំទ្របានឃើញរួចរាល់ហើយ នៅឡើយតែ Suga ប៉ុណ្ណោះទេ។
ដោយឡែក បើទោះបីជាពួកគេកាត់សក់អស់ ក្នុងស្ទាយ៍ផ្កាថ្កូវបែបនេះពិតមែន ប៉ុន្ដែសមាជិក BTS នៅតែជះភាពសង្ហារបស់ពួកគេដ៏ដែល។ នៅក្នុងចំណោមសមាជិក៦នាក់នេះ តើសមាជិកណាមួយដែលអ្នកគិតថា លេចធ្លោជាងគេក្នុងម៉ូតសក់ជាទាហ៊ានបែបនេះ សូមទស្សនារូបភាពខាងក្រោមនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]