បរទេស៖ តារាចម្រៀងស្រី Taylor Swift បានទៅញ៉ាំអាហារពេលល្ងាចជាមួយមិត្តជិតស្និទ្ធរបស់នាង គឺ តារាចម្រៀងស្រី Selena Gomez ក្នុងទីក្រុង New York កាលពីថ្ងៃទី ១២ ខែធ្នូកន្លងទៅ មួយថ្ងៃមុន ពេលដែលតារាចម្រៀងស្រី Taylor Swift ឈានចូលអាយុ ៣៤ ឆ្នាំ។

Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាចម្រៀងស្រី Selena និង Taylor ត្រូវបានគេឃើញ ចាកចេញពីភោជនីយដ្ឋាននិងក្លឹបមួយកន្លែង ជាមួយគ្នានៅញូវយ៉ក បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ខណៈដែលតារាស្រីទាំងពីររូបនេះ បានកាន់​ដៃ​គ្នា​យ៉ាង​ស្និទ្ធស្នាល ហើយ​ញញឹម​យ៉ាង​ស្រស់​ស្រាយ។ 

Selena

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រី Taylor Swift គម្រប់អាយុ ៣៤ ឆ្នាំ នៅថ្ងៃទី ១៣ ខែធ្នូ ហើយនាងក៏បានជួបជុំជាមួយមិត្តភក្តិនៅទីក្រុងញូវយ៉ក ដើម្បីប្រារព្ធខួបកំណើតរបស់នាងកាលពីថ្ងៃអង្គារ បន្ទាប់ពីចំណាយពេលជាមួយមិត្តប្រុសរបស់នាង នៅទីក្រុង Kansas រដ្ឋ Missouri ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift
Selena
Selena
Selena
Selena និង Taylor Swift
Selena និង Taylor Swift

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]