កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រីដ៏ល្បីល្បាញ Liu Yifei ស្រាប់តែបានចេញមកបង្ហោះរូបថតជាបន្តបន្ទាប់នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដែលបានទៅកម្សាន្តប្រទេសថៃ ខណៈដែលភ្លាមៗនោះ រូបថតទាំងនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងឆាប់រហ័ស។

Liu Yifei
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាពដែលបានចែករំលែក តារាសម្ដែងស្រី Liu Yifei បានបង្ហាញពីសម្រស់ ដោយបានស្លៀកសម្លៀកបំពាក់សាមញ្ញ ប៉ុន្តែនៅតែបញ្ចេញនូវភាពស្រស់ស្អាត និងលេចធ្លោខ្លាំង លើសពីនេះ រូបនាងក៏បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង នៅពេលដែលបង្ហាញពីភាពសប្បាយរីករាយ និងគួរឲ្យស្រលាញ់បំផុតក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនក្នុងវ័យ ៣៦ឆ្នាំ។

Liu Yifei

ជាពិសេស ក៏មានការរាយការណ៍ថា មានអ្នកធ្វើដំណើរឆ្លងកាត់ដោយចៃដន្យ បានជួប តារាស្រី Liu Yifei នៅមជ្ឈមណ្ឌលផ្សារទំនើបមួយ ក្នុងទីក្រុងបាងកក ថា តារាស្រីរូបនេះ គឺពិតជាស្រស់ស្អាតណាស់នៅក្នុងជីវិតពិត ហើយមុខទទេរក៏ស្អាតខ្លាំង សឹងតែមិនហ៊ានចូលជិត ដើម្បីថតរូបនាង ទៀតផង ខណៈដែលការចែករំលែកនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសម្តែងការច្រណែនចំពោះម្ចាស់រូបថត ដោយសារតែមានសំណាងបានជួប Liu Yifei ដោយផ្ទាល់ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]