បរទេស៖ គឺជាពេលវេលាមួយ ដែលកំពូលកីឡាបាល់ទាត់ឆ្នើម Lionel Messi និងភរិយា Antonela បានបង្ហាញពីស្នាមញញឹមយ៉ាងមានក្ដីសុខ ពេលកំពុងអង្គុយមើលការប្រកួតរបស់កូនប្រុសពួកគេ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
រូបថតដែលបានបង្ហាញពីពេលវេលាដ៏មានក្ដីសុខមួយនេះ ត្រូវបានបង្ហោះដោយ Antonela នៅលើ Instagram ហើយនាងក៏បាន Tag ឈ្មោះស្វាមីរបស់ខ្លួន ជាមួយនឹងនិមិត្តសញ្ញាបាល់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរ ក៏បានបង្ហាញខ្លួនស្លៀកសម្លៀកបំពាក់ពណ៌ភ្លឺ ហើយសម្លឹងមើលកាមេរ៉ាដោយទឹកមុខញញឹម នៅកន្លែងអង្គុយ។
លើសពីនេះ ខាងសារព័ត៌មាន Hola បានធ្វើការអត្ថាធិប្បាយថា ភរិយារបស់ Messi បានបង្ហោះរូបថតមួយនេះ គឺដើម្បីបដិសេធពាក្យចចាមអារ៉ាមអំពីបញ្ហាអាពាហ៍ពិពាហ៍ និងបង្ហាញថា ស្នេហារបស់ពួកគេ គឺកាន់តែរឹងមាំជាងពេលណាៗទាំងអស់ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]