ចិន៖ នៅតែជារឿងដ៏គួរឲ្យសោកស្ដាយសម្រាប់ហ្វេនៗជាច្រើន ក្រោយពីបានដឹងដំណឹងពី តារាសម្តែងស្រី Kathy Chow ដែលបានទទួលមរណភាពក្នុងវ័យ ៥៧ឆ្នាំ កាលពីថ្ងៃទី ១១ ខែធ្នូកន្លងទៅនេះ។
ជាក់ស្ដែង បើក្រឡេកមកមើលពីការរស់នៅរបស់តារាស្រីរូបនេះ កាលពេលនៅមានជីវិតក៏ពិតជាគួរឲ្យចាប់អារម្មណ៍ជាពិសេស ថ្មីៗនេះ ស្រាប់តែមានការបង្ហាញពីទ្រព្យរបស់នាងកាលនៅមានជីវិត ខណៈដែលរូបនាងគ្មានកូនប្រុសស្រីនោះទេ ហើយម្តាយរបស់តារាស្រីរូបនេះ គឺជាអ្នកទទួលបានមរតក ទ្រព្យសម្បត្តិទាំងអស់របស់នាង។
ក្នុងនោះដែរ តាមរយៈប្រភពព័ត៌មាន បានបង្ហាញថា តារាសម្ដែងស្រី Kathy Chow គឺជាម្ចាស់វីឡាធំបែបអឺរ៉ុបក្នុងទីក្រុងប៉េកាំងដែលមានតម្លៃប៉ាន់ស្មាន ជាង ១០០ លានយន់(ប្រហែល១៤លានដុល្លារ)។ លើសពីនេះ នាងបានវិនិយោគលើមុខទំនិញមួយចំនួន ហើយបានក្លាយជាឯករាជ្យផ្នែកហិរញ្ញវត្ថុ។ ថ្វីត្បិតតែនាងជាតារាដ៏ល្បីមួយរូប ប៉ុន្តែតារាស្រីរូបនេះ បានរស់នៅយ៉ាងសាមញ្ញ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]