កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នូវរូបថតប្រចាំថ្ងៃ ខណៈដែលត្រូវបានគេដឹង​ថា នាង​ទើបតែ​បាន​ជួបជុំ​មិត្ត​ភ័ក្តិ​នៅ​ភោជនីយដ្ឋាន​របស់​មិត្ត​ជិតស្និទ្ធ​។

Song Hye Kyo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក៏បានបង្ហាញពីសកម្មភាពតាមធម្មតារបស់មិត្តជិតស្និទ្ធរបស់នាង ក្នុងពេល​ដែល​ តារាស្រីរូបនេះ មិន​មាន​ការ​មមាញឹក​ រូបនាងតែង​ទៅ​ជុំ​គ្នា​ញ៉ាំ​អី ជាមួយ​មិត្តភ័ក្ដិ។ ប៉ុន្តែនៅក្នុងរូបថតមួយសន្លឹកនេះ ស្រាប់តែបានធ្វើឲ្យតារាស្រី Song Hye Kyo បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ដោយសារតែសម្រស់របស់នាង។

Song Hye Kyo

ការបង្ហាញខ្លួនលើកនេះ តារាស្រី​ Song Hye Kyo បានលេងស្ទាយ៍ជាមួយនឹងទម្លាក់សក់ បង្ហាញពីសម្រស់ស្រស់ស្អាតក្មេងជាងវ័យ សឹងតែមិនជឿទេថា នាងមានវ័យជាង៤០ឆ្នាំទៅហើយ ហើយដោយសារតែបែបនេះ បានធ្វើឲ្យនាង តែង​តែ​ស្ថិត​ក្នុង​បញ្ជី​សម្រស់​កូរ៉េ​ជាប្រចាំ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]